អានតួអត្ថបទ
បទយកការណ៍

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត៖ គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិន​ហែ​ក្បួន​តែ​ចុះ​ពន្យល់​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​បទ​យកការណ៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ យើង​សូម​ណែនាំ​លោក​អ្នក​នាង​ឲ្យ​បាន​ស្គាល់​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត គឺ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​របស់​លោក លន់ ឬទ្ធិ ។ លោក លន់ ឬទ្ធិ នៅ​ថ្ងៃសុក្រ​ទី​១៣​កក្កដា​នេះ បាន​ចុះ​ទៅ​ឃោសនា និង​ពន្យល់​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ តាម​រយៈ​ក្បាល​ម៉េក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI កូន​ប្រុស​របស់​លោក​សេនា​ប្រមុខ លន់ នល់ រូប​នេះ​បាន​អះអាង​ថា គណបក្ស​របស់​លោក​បាន ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ខាង​មុខ។ តើ​គណបក្ស​នេះ​ មាន​អ្វី​ខុស​ប្លែក​ពី​គណបក្ស​១៩​ផ្សេង​ទៀត។

លោក លន់ ឬទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​
លោក លន់ ឬទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ