អានតួអត្ថបទ
កម្ពុជា

សវនាការ​សាលាក្តី​ខ្មែរ​ក្រហម ត្រូវ​ពន្យា​ពេល​រហូត​ដល់​ឆ្នាំ​២០១៥

តាម​ការ​គ្រោងទុក​តុលាកា​សាលាក្តី​ខ្មែរក្រហម​នៅ​ព្រឹក​ថ្ងៃទី២៤វិច្ឆិកា​នេះ បាន​បើកសវនាការ​របស់ខ្លួន​ជា​លើក​ទី៣​ក្រោយ​ការផ្អាក​អស់​រយៈពេល​ពីរដង​រួចមកហើយ។ ប៉ុន្តែ​សវនាការ​លើទី៣​​នេះ បាន​ផ្អាក​ជា​បន្តទៀត ហើយ​ផ្អាក​រហូតដល់​ឆ្នាំក្រោយ​ដោយសារតែ​ក្រុម​មេធាវី​លោក​ខៀវ សំផន​បន្ត​ពហិការ។

ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម
ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម © RFI/សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ថ្ងៃ​ទី៨ មករា ​ឆ្នាំ២០១៥ ឆ្នាំ​ក្រោយ​ទើប​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​សំណុំរឿង​កាត់ទោស​លើ លោក​នួន ជា និង​លោកខៀវ សំផន​ជា​បន្តទៀត។ នេះ​ជាការ​ប្រកាស​របស់​អង្គ​ជំនុំជំរះ​នៅ​ថ្ងៃ​ចន្ទ​ទី២៤ វិច្ឆិកា​នេះ។ ការ​លើក​ពេល​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ​នេះ គឺ​បន្ទាប់​ពី​មាន​ពហិការ​មិន​ចូល​សវនាការ​ចំនួន៣​លើក​រួច​មក​ហើយ​របស់​ក្រុម​មេធាវី​របស់​លោក​ខៀវ សំផន តាំង​ពី​ខែ​តុលា​មក។

លោក​នេត្រ​ភក្ត្រា​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​បញ្ជាក់​ថា​ពេល​វេលា​ខ្លី​នៃ​ការ​ជ្រើសរើស​មេធាវី និង​កង្វះ​មេធាវី​ដែល​មាន​សមត្ថភាព​ដឹង​គ្រប់​ជ្រុង​ជ្រោយ​នៃ​សំណុំរឿង​០០២​វគ្គ​២ដ៏​ធំធេង​នោះ គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​នៃ​ការពន្យា​ពេល​នៃ​សវនាការ​០០២វគ្គ​២​នេះ។

 
នៅ​ព្រឹក​នេះ​ក្រុម​មេធាវី​នួន ជា បាន​បង្ហាញ​ខ្លួន​ជា​ធម្មតា ដោយឡែក​ជនជាប់​ចោទ​ទាំងពីរ គឺ​នួន  ជា ដែល​បងធំ​ទី២ និង​ជា​អនុ​លេខា​បក្ស​កុម្មុយ​និស្ត​កម្ពុជា​ប្រជាធិបតេយ្យ និង​លោក​ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហមដែរ​នោះ ក៏​ត្រុវ​បាន​នាំខ្លួន​ចូល​សវនាការ​ដូច​ធម្មតា។ សូម​បញ្ជាក់​ថា ការពន្យាល​ពេល​រហូត​ដល់​ថ្ងៃទី៨​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​ក្រុម​មេធាវី​របស់​ខៀវ សំផន បញ្ជាក់ថា​ជា​ពេលវេលា​សមស្រប​សម្រាប់​បញ្ចប់​សារណា​នៃ​សំណុំ​រឿង០០២​វគ្គ១​ដែល​ត្រូវ​ការ​ពេល​វេលា​រហូត​ដល់​ចុង​ខែ​ធ្នូ២០១៤។

យ៉ាង​ណា​ក៏ដោយ លោក​នេត្រ​ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​នឹង​បន្ត​ការ​តាមដាន​លើ​សកម្មភាព​របស់​ក្រុម​មេធាវី​របស់​លោក​ខៀវ សំផន​ជា​បន្តទៀត។ សូម​រំលឹក​ផងដែរ​ថា ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ខៀវ សំផន បាន​ធ្វើ​ពហិការ​មិន​ចូលរួម​សវនាកា​ចំនួន​៣​ដង​រួច​មក​ហើយ​នៅ​រហូតមក​ដល់​ពេល​នេះ។ ពោលគឺ​នៅ​ថ្ងៃទី១៧ តុលា​ម្តង និង​ថ្ងៃទី១៧ វិច្ឆិកា​ម្តងទៀត និង​ចុង​ក្រោយគឺថ្ងៃទី​២៤​វិច្ឆិកានេះ​។

អ្នក​តាម​តាន​ដំណើរ​កា​សាលាក្តី​ខ្មែរក្រហម លោក ឡាក់ គី បាន​លើក​ឡើង​ថា លោក​មិន​យល់​ពី​ចេតនា​ពិត​នៃ​ការពន្យា​ពេល​រហូតដល់​ថ្ងៃទី​៨​មករា​ឆ្នាំ​ក្រោយនេះ​នោះទេ។ ប៉ុន្តែ​លោក​បាន​លើក​ជា​ចម្ងល់​ថា តើ​តុលាកា​ពិត​ជា​ចង់​ទុក្ខ​ពេលវេលា​សម្រាប់​សម្រួល​ដល់​ក្រុម​មេធាវី​ពិតប្រាកដ ឬ ក៏​ជា​ការ​ទុក​ពេល​វេលា​សម្រាប់​ជ្រើសរើស​មេធាវី​ថ្មី​សម្រាប់​លោក ខៀវ សំផន​ជា​ថ្មី​នោះ ឬក៏​ការ​ជា​ពន្យា​ពេល​សម្រាប់​ស្វែងរក​ជំនួយ​ថ្មី​ដល់​សាលាក្តី​ខ្មែរក្រហម​ជា​បន្ត​ទៀត​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ