អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទោះ​អវត្តមាន​ព្រះ​មហាក្សត្រ៖ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ នៅ​តែ​ចេញ​រួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះ​ករុណា​ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​មាតា បាន​ស្តេច​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ២៣ កក្កដា ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ។ ក្នុង​ពេល​ព្រះ​អវត្តមាន​ព្រះ​អង្គ​ពី​ប្រទេស​កម្ពុជា​នេះ តាម​ច្បាប់ ប្រមុខ​រដ្ឋ​ស្តីទី​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជកិច្ច​របស់​ព្រះអង្គ។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បាន​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា ការ​ចាក​ចេញ​របស់​ព្រះ​មហាក្សត្រ គឺ​ជួន​ចំ​ពេល​ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា ទើប​តែ​អនុម័ត​វិសោធនកម្ម​ច្បាប់ ​ស្តី​ពី គណបក្ស​នយោបាយ។ មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អវត្តមាន​របស់​ព្រះ​អង្គ នឹង​ធ្វើ​ឲ្យ​វិសោធនកម្ម​ច្បាប់​នេះ​ជាប់​គាំង​ឬ​ទេ?

ព្រះ​ករុណា​ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​មាតា បាន​ស្តេច​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន
ព្រះ​ករុណា​ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​មាតា បាន​ស្តេច​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ