អានតួអត្ថបទ
បទយកការណ៍

អ្នក​ស្រី ក្លេ ចិន្តា ចំណាយ​ថវិកា​៥​ម៉ឺន​ដុល្លារ​ចិញ្ចឹម​ដំរី​៤​ក្បាល​និង​បាន​ចាត់​ទុក​ដំរី​ជា​សមាជិក​គ្រួសារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​អ្នក​បង្កើត​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា អ្នក​ស្រី ក្លេ ចិន្តា បាន​ស្រឡាញ់​ចូល​ចិត្ត​សត្វ​ដំរី និង​ចាត់​ទុក​ដំរី​ជា​សមាជិក​គ្រួសារ​គាត់។ បច្ចុប្បន្ន​អៃរាវត្តា បាន​ចិញ្ចឹម​ដំរី​បួន​ក្បាល ដោយ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ថវិកា​ចិញ្ចឹម​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ​នោះ​ទេ។ ទោះ​បី​មាន​ការ​លំបាក និង​ពុំ​ទាន់​មាន​ខាង​ណា​ជួយ​ឧបត្ថម្ភ ដល់​មូលនិធិ​ក្តី តែ​អ្នក​ស្រី ចិន្តា នៅ​តែ​ចង់​បង្កើន​ចំនួន​ដំរី​ក្នុង​សមាគម​របស់​គាត់។

អ្នក​ស្រី ក្លេ ចិន្តា ប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា
អ្នក​ស្រី ក្លេ ចិន្តា ប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ