បទយកការណ៍
អ្នកស្រី ក្លេ ចិន្តា ចំណាយថវិកា៥ម៉ឺនដុល្លារចិញ្ចឹមដំរី៤ក្បាលនិងបានចាត់ទុកដំរីជាសមាជិកគ្រួសារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១០
ជាអ្នកបង្កើតសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា អ្នកស្រី ក្លេ ចិន្តា បានស្រឡាញ់ចូលចិត្តសត្វដំរី និងចាត់ទុកដំរីជាសមាជិកគ្រួសារគាត់។ បច្ចុប្បន្នអៃរាវត្តា បានចិញ្ចឹមដំរីបួនក្បាល ដោយក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាចិញ្ចឹមមិនតិចជាង៥ម៉ឺនដុល្លារនោះទេ។ ទោះបីមានការលំបាក និងពុំទាន់មានខាងណាជួយឧបត្ថម្ភ ដល់មូលនិធិក្តី តែអ្នកស្រី ចិន្តា នៅតែចង់បង្កើនចំនួនដំរីក្នុងសមាគមរបស់គាត់។