ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT
កម្ពុជា

​អាជ្ញាធរ​ខេត្ត​កោះ​កុង​កំពុង​ត​បណ្ដាញ​ទឹក​ពី​ខេត្ត​ត្រាត​របស់​ថៃ​

media  
ទេសភាពធម្មជាតិនាខេត្តកោះកុង (រូបតំណាង) @Mother Nature Cambodia

អាជ្ញាធរ​ខេត្ត​កោះ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ថៃ ក្នុង​ការ​ត​បណ្ដាញ​ទឹក​ពី​ថៃ​យក​មក​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រុង​ខេមរ​ភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះកុង​។សកម្ម​ភាព​ត​បណ្ដាញ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ម្សិល​មិញ​ថា អាជ្ញាធរ​ខេត្ត​ត្រា បាន​សម្រេច​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ប្រើ​ប្រាស់ ​អំឡុង​ពេល​ពួក​គេ​កំពុង​ខ្វះ​ខាត​។ 

អាជ្ញាធរ​ខេត្ត​កោះ​កុង​បាន​សន្និដ្ឋាន​ថា ការ​ប្រើ​ប្រាស់​ទឹក​ដែល​ទិញ​ពី​ថៃ​ទំនង​ជា​បាន​ប្រើ​ប្រាស់​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៃ​ខែ​មេសា ខណៈ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ញាប់​ដៃ​ញាប់​ជើង​នៅ​ក្នុង​ការ​ត​បណ្ដាញ​ទឹក​។

លោក សុខ សុធី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កោះ​កុង​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កង្វះ​ទឹក​ប្រើ​ប្រាស់​នេះ​មិន​មែន​កើត​មាន​ក្នុង​ខេត្ត​កោះ​កុង​ទាំង​មូល​ឡើយ​ ពោល​គឺ​ប្រឈម​សម្រាប់​តែ​ពលរដ្ឋ​រស់​នៅ ក្រុង​ខេមរ​ភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​ជា​ជិត​២ម៉ឺន​នាក់​។ ប៉ុន្តែ​យ៉ាង​ណា​មិញ​គិត​មក​ពេល​នេះ ក្រុង​និង​ស្រុក​ទាំង​ពីរ នៅ​មាន​ទឹក​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ទិញ​ទឹក​ពី​ថៃ​នេះ បម្រុង​ទុក​ប្រើ​ប្រាស់​នៅ​ខែ​មេសា​ខាង​មុខ​។

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ការ​ផ្គត់​ផ្គង់​ទឹក​នៅ​ក្រុង​ខេមរ​ភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា អាច​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល​១ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ជា​រឿង​ល្អ​នៅ​ពេល​ដែល​ខេត្ត​ត្រាត​របស់​ថៃ​ជួយ​ផ្គត់​ផ្គង់​ទឹក​។

បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ទឹក​គឺ ដំណោះ​ស្រាយ​ពេល​អនាគត ក្រសួង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ការ​ទិញ​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ច្នៃ​ទឹក​សមុទ្រ​ឲ្យ​ទៅ​ជា​ទឹក​សាប​។

គិត​មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន​១១​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ ក្នុង​នោះ​ខេត្ត​បាត់​ដំបង កំពង់​ធំ កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ ប្រឈម​ធ្ងន់​ធ្ងរ​ជាង​គេ​។ ក្រៅ​ពី​នោះ​ស្រូវ​ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​ហិក​តារង​ការ​ខូច​ខាត ប៉ុន្តែ​ការ​កើន​ឡើង​កម្ដៅ​នៅ​កម្ពុជា​មិន​បណ្ដា ល​ឲ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

ជា​ការ​កត់​សម្គាល់ កង្វះ​ទឹក​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​គេ​ទាញ​ភ្ជាប់​នឹង​ស្ថាន​ភាព​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦​។ កាល​ពី​ឆ្នាំ​២០១៦​ខេត្ត​ចំនួន​៧ ប្រឈម​នឹង​កង្វះ​ទឹក​ដោយ​រួម​មាន៖ ខេត្ត​កែប កំពត កំពង់​ស្ពឺ​ជា​ដើម​។

តាម​ការ​ព្យាករ​របស់ ក្រសួង​ធន​ធាន​ទឹក គឺ​នៅ​អំឡុង​ខែ​មីនា​មេសា​និង​ឧសភា​នេះ អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ជា​ខ្លាំង ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ ដែល​នាំ​ឲ្យ​សមាន​គ្រោះ​រាំង​ស្ងួត ។ ក្នុង​នោះ​សីតុណ្ហភាព​ឡើង​ទៅ​ដល់​ក្នុង​រង្វង់ ៤០​អង្សាសេ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ