ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
កម្ពុជា

លោក​ ខៀវ ​សុភ័គ​៖​ នៅ​ព្រឹក​នេះ ​លិខិត​របស់​លោក ​គង់​ គាំ​ បាន​មក​ដល់​ក្រសួង​មហា​ផ្ទៃ​ហើយ​

media លោក គង់ គាំ ©Channa/rfi

ដូច​ការ​​គ្រោង​ទុក​ លោក​ គង់ ​គាំ ​អតីត​ទីប្រឹក្សា​គណបក្ស​សង្រ្គោះជាតិ​ បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​កាន់​​ក្រសួង​មហាផ្ទៃ​ហើយ​នៅព្រឹក​នេះ ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​ ការ​ស្នើ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​ លោក​ គង់​ គាំ​ គឺ​ផ្ទុយ​នឹង​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​របស់​លោក​ សម ​រង្ស៊ី ​ ដែល​បាន​ផ្ញើសារ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​កុំ​ឲ្យ​ចាញ់​បោកលោក​នាយករដ្ឋមន្រ្តី​ហ៊ុន ​សែន​ តាម​រយៈ​ការ​ស្នើសុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ​។

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ថា ក្រសួង​មហាផ្ទៃ​ទើប​ទទួលបាន​លិខិត​របស់​លោក​ គង់​ គាំ​ តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​នៅព្រឹក​ថ្ងៃ​ពុធនេះ​។​ ជា​លិខិត​ដែល​ដាក់​មក​កាន់​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ពិនិត្យ​មុន​នឹង​បញ្ជួន​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​ស្នើ​ទៅ​កាន់​ព្រះ​មហា​ក្សត្រ​ដើម្បី​បើក​ផ្លូវ​ឲ្យ​អតីត​អ្នក​នយោបាយ​ជើង​ចាស់​មកពីបក្ស​ប្រឆាំង​​រូប​នេះ​ធ្វើ​នយោបាយ​ឡើងវិញ​។

ក្រៅ​ពី​លោក ​គង់ ​គាំ,​ លោក​ គង់​ បូរ៉ា​ ជា​អតីត​តំណាង​រាស្រ្ត ​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ ​និង​ជាកូន​ប្រុស​ លោក ​គង់​ គាំ ​ក៏គ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​ដែរ​។​ នេះ​បើ​តាម​ការ​អះអាង​ របស់​ លោក ​គង់​ បូរ៉ា ​តាមរយៈ​បណ្តាញ​សង្គម​ Facebook។

ការ​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់ ​លោក​ គង់ គាំ​ គឺ​ផ្ទុយ​នឹង​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​របស់​លោក ​សម​ រង្ស៊ី ​ ដែល​បាន​ផ្ញើសារ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​កុំ​ឲ្យ​ចាញ់បោក​លោកនាយករដ្ឋមន្រ្តី​ហ៊ុន ​សែន ​តាម​រយៈការ​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​។

ប៉ុន្តែ ​លោក ​គង់​ បូរ៉ា ​បាន​ឆ្លើយ​តប​តាម​ Facebook​របស់​លោកថា ​ ទោះ​បី​ លោក​ សម រង្ស៊ី ​អំពាវ​នាវ​ទៅ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ ទាំង​ ១១៨​រូប​នោះ​ក៏​ដោយ ​ក៏​លោក ​គង់ ​បូរ៉ា ​មិន​អាចបន្ត​រួម​ដំណើរ​ជា​មួយ ​លោក ​សម​ រង្ស៊ី​ តទៅ​ទៀត​បាន​ឡើយ។​

សូមបញ្ជាក់ថា ​ការ​​ដាក់​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃរបស់​លោក គង់ គាំ ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ ជាវិសោធនកម្ម​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​១១៨រូប​អាចមានសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ