យុវជន គង់ រ៉ៃយ៉ា ប្រាថ្នាធ្វើជា រដ្ឋមន្រ្តីក្រសួងអប់រំ ក្រោយជាប់ពន្ធនាគារ មួយឆ្នាំកន្លះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២០
យុវជន គង់ រ៉ៃយ៉ា គឺជា ពលរដ្ឋខ្មែរដំបូងបង្អស់ ដែលជាប់ពន្ធនាគារ មួយឆ្នាំកន្លះ ដោយសារ បានប្រើប្រាស់បណ្ដាញសង្គម Facebook ដើម្បីវាយប្រហាររដ្ឋាភិបាលកាលពីឆ្នាំ ២០១៥។ ក្នុងពន្ធនាគារ យុវជនវ័យ ២៦ឆ្នាំ រូបនេះ បានពុះពារ លត់ដុំខ្លួន ទាំងចិត្ត និងកាយ ព្រមទាំងបានចំណាយពេលវេលាយ៉ាងច្រើន អានសៀវភៅ ស្តាប់វិទ្យុកម្មវិធីព័ត៌មាន និងពិភាក្សាពីបញ្ហាសង្គមជាមួយនឹង អ្នកទោសមនសិការផ្សេងទៀត។ គង់ រ៉ៃយ៉ា បានបញ្ជាក់ថា មហិច្ឆតារបស់ខ្លួននាពេលអនាគត គឺចង់ធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីរំដោះពលរដ្ឋខ្មែរភាគច្រើនឲ្យចាកផុតពីភាពអវិជ្ជា។ តើយុវជនរូបនេះ ឆ្លងកាត់បទពិសោធន៍ក្នុងបន្ទប់ចំរឹងដែកអ្វីខ្លះ ដែលជម្រុញចិត្តឲ្យចង់ក្លាយជា រដ្ឋមន្រ្តីក្រសួងអប់រំ ?