ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
កម្ពុជា

ពលករ​កម្ពុជា​នឹង​បាន​ការ​ថែទាំ​ពី​ភាគី​ហុងកុង

media  
ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា លោក អ៊ិត សំហេង និង​លោក ឡៅ ឈីក្វង(Law Chi Kwong) @សហការី

ក្រសួង​ការងារ​កម្ពុជា​និង​ហុងកុង នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា​នេះ​បាន​បន្ត​ជជែក​គ្នា​ពី​នីតិវិធី​នៃ​ការ​ជ្រើស​រើស​ បណ្តុះ​បណ្តាល បញ្ជូន និង​គ្រប់​គ្រង​ពលការិនី​ជំនួយ​ការ​មេ​ផ្ទះ ដោយ​មាន​ការ​ចូល​រួម​ពី រដ្ឋលេខាធិការ​នៃ​ការិយាល័យ ទទួល​បន្ទុក​វិស័យ​ការងារ​និង​សុខមាលភាព​ហុង​កុង​និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា។ ជំនួប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ការងារ​កម្ពុជា បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន ក្នុង​ការ​នាំ​ពលករ​ចេញ​ទៅ​កាន់​ហុងកុង។

អត្ថបទដោយ៖ ជក់ សុភា

ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា លោក អ៊ិត សំហេង និង​លោក​ ឡៅ ឈីក្វង(Law Chi Kwong) បាន​នាំ​មក​នូវ​លទ្ធផល​មួយ​ចំនួន​រួម​មាន ពលករ​ខ្មែរ​នឹង ទទួល​បាន​អត្ថប្រយោជន៍​ដូច​ពលករ​ប្រទេស​ដទៃ​និង​កម្មករ​ហុងកុង​ដែរ។ ក្នុង​នោះ លោក ឡៅ ឈីក្វង បាន​លើក​ឡើង​ថា ពលករ​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ខែ​អប្បបរមា​ពី ៥៣០​ទៅ​៥៥០ ដុល្លារ ទទួល​បាន​ការ​ឈប់​សម្រាក​ប្រចាំ​សប្តាហ៍ ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ការ​ឈប់​សម្រាក​សម្រាល​មាតុភាព និង​ការ​ការពារ​ផ្លូវ​ច្បាប់។ លោក​បន្ត​ទៀត​ថា លើស​ពី​នេះ​ទៅ​ទៀត​នៅ​ពេល ពលករ​ទៅ​ដល់​ហុងកុង ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ នឹង​ពន្យល់​បន្ថែម​ពី​ការ​សិទ្ធ និង​សុខមាលភាព​សង្គម​កិច្ច​ដែល​ទទួល​បាន។

គួរ​រឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៩​ សីហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាបណ្ណ​ក្នុង​ការ​ជ្រើស​រើស និង​គ្រប់​គ្រង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ហុងកុង​ចំនួន​៦​ក្រុមហ៊ុន។

ក្នុង​ឱកាស​នោះ​ដែល លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ក៏​បាន​បញ្ជាក់​ថា​ ថ្មីៗ​នេះ ហុងកុង​បាន​ផ្តល់​ការ​អនុគ្រោះ​ដល់​កម្ពុជា នូវ​ការ​ផ្តល់​ទិដ្ឋការ សម្រាប់​សិស្ស​ទៅ​សិក្សា អ្នក​ចង់​ទៅ​ពិនិត្យ​ជំងឺ និង ពលករ​ខ្មែរ។ នៅ​ក្នុង​គម្រោង​លើក​ដំបូង​នៃ​ការ​សាកល្បង ក្រសួង​នឹង​ជ្រើស​រើស​ពលករ​ប្រមាណ ១០០០​នាក់​ទៅ​ធ្វើ​ការ​នៅ​ហុងកុង។ ពលករ​មាន​កិច្ច​សន្យា​ការងារ ២​ឆ្នាំ ក៏​ប៉ុន្តែ បើ​និយោជក​ព្រម​ព្រៀង​ជាមួយ​កម្មករ​នឹង អាច​បន្ត​កិច្ច​សន្យា។

លោក​បាន​បញ្ជាក់​ថា នា​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​កិច្ច​សហប្រតិបត្តិការណ៍​បន្ថែម​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ដែល​អាច​ឲ្យ​ពលករ​ទៅ​បង្ហាញ​ខ្លួន​ឬ​ក៏​បង្ហាញ​ការ​ស្នើ​សុំ​ភាព​ស្រប​ច្បាប់​របស់​គេ​បាន ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ ក្រុមហ៊ុន​ចំនួន​៧៧​ដែល​បាន​សុំ​អាជ្ញាបណ្ណ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស និង មាន​ពលករ​ទៅ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចំនួន​១,១៥០,០០០​នាក់ ហើយ ដែល​ក្នុង​នោះ​មាន​នៅ​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​ប្រទេស​សិង្ហបុរី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ