អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សហជីព​បារម្ភ​ពី​កម្មករ​ទៅ​បោះឆ្នោត​បាន​តិច នៅ​ពេល​គ្មាន​ការ​ឈប់​សម្រាក​មាន​ប្រាក់​ឈ្នួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នក​សហជីព​មួយ​ចំនួន​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​លទ្ធភាព​ទៅ​បោះ​ឆ្នោត​របស់​កម្មករ​និយោជិក នៅ​តែ​បន្ត​ធ្វើ​សំណើរ​ទៅ​រដ្ឋាភិបាល ស្នើ​សុំ​ពេល​វេលា​សម​ស្រប​បន្ថែម​ទៀត ដើម្បី​ផ្តល់​ឲ្យ​កម្មករ ទៅ​ចូល​រួម​បោះឆ្នោត​បាន​ច្រើន​គ្នា។ ការ​លើក​ឡើង​របស់​ក្រុម​សហជីព​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ យល់​ថា អាច​មាន​កម្មករ មិន​ច្រើន​ទេ ដែល​ចំណាក​ស្រុក​មក​ធ្វើការ​នៅ​ទីក្រុង វិល​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤​ខែ មិថុនា​ខាង​មុខ។ អ្នក​សហជីព​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ឈប់​សម្រាក​២​ថ្ងៃ​បន្ថែម​ទៀត មុន​នឹង​ក្រោយ​ការបោះឆ្នោត ខណៈ​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី បាន​ផ្តល់​ឱកាស​ឲ្យ​កម្មករ​និយោជិក ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ​ក៏​បាន។

រូបភាព​តំណាង៖​ កម្មករ កម្មការិនី​កាត់ដេរ​កម្ពុជា។
រូបភាព​តំណាង៖​ កម្មករ កម្មការិនី​កាត់ដេរ​កម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ