បទយកការណ៍
ពលរដ្ឋ៖ល្ខោនខោលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌអរូបីហើយ តែខ្មែរខ្លួនឯងកុំភ្លេចអភិរក្សផង!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
«ឈប់ធៀបសិល្បៈល្ខោនខោលខ្មែរ ជាមួយប្រទេសក្បែរខាងទៀតទៅ! តែប្រឹងអភិរក្សចាប់ពីពេលនេះវិញ» នេះគឺជាការលើកឡើងរបស់ពលរដ្ឋមួយចំនួនដែលបានចូលរួមព្រឹត្តការណ៍ទូងស្គរ អបអរការដាក់បញ្ជូលល្ខោនខោល ក្នុងបញ្ចីបេតិកភណ្ឌអរូបីដែល ការទូងស្គរ ធ្វើឡើងនៅយប់ថ្ងៃទី៣០វិច្ឆិកា។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្តរជាតិ ពលរដ្ឋមួយចំនួនលើកឡើងថា ល្ខោនខោលត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីហើយ ខ្មែរខ្លួនឯងកុំភ្លេចអភិរក្សនិងបំផុសមានឲ្យការសម្ដែងគ្រប់កម្មវិធីបុណ្យជាតិផង។