បទយកការណ៍
ល្ខោនខោល ក្លាយជាបេតិកភ័ណ្ឌអរូបីយពិភពលោក ខណៈកូនខ្មែរជាច្រើនមិនស្គាល់
ចុះផ្សាយនៅថ្ងៃ៖
អង្គការ UNESCO កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ បានចុះល្ខោនខោល របស់កម្ពុជាក្នុង បញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ ក្នុងប្រទេសម៉ូរីស។ នេះជាមោទនភាពរបស់ខ្មែរម្តងទៀត បន្ទាប់ពីសម្បត្តិវប្បធម៌បូរាណកម្ពុជាមួយចំនួន ត្រូវបាន UNESCO ទទួលស្គាល់។ តែខណៈពិភពលោកទទួលល្ខោនខោល កូនខ្មែរជាច្រើនត្រូវគេដឹងថា មិនធ្លាប់បានទស្សនា ឬស្គាល់ល្ខោនខោលនោះទេ។ លោក ខុន ច័ន្ទសិទ្ធីការ គ្រូបង្ហាត់ លោ្ខនខោល នៅសាលាភូមិន្ទវិចិត្រសិល្បៈ ធ្លាប់រៀបរាប់ប្រាប់ អ៊ឹម ណាវិន ពីសិល្បៈបូរាណនេះ។