អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រឿង​វិវាទ​ដី​ធ្លី លោក​ស្រី ស៊ុយ សុផាន និយាយ​ពី​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ សប្តាហ៍​មុន រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​អំណាច​ជូន​ ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ កោះ​ហៅ លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ចូល​រួម​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន និង​ពល​រដ្ឋ ចំនួន ៥៥៤​គ្រួសារ តាម​ពាក្យ​បណ្តឹង​ដែល​ក្រសួង​ទទួល​បាន។ អ្នក​ស្រី​ស៊ុយ សុផាន ដែល​ត្រូវ​ព្រះ​មហាក្សត្រ​ តែង​តាំង​ជា ឧកញ៉ា តាំង​ពី​ឆ្នាំ ២០០៥ និង​ល្បី​ល្បាញ​រឿង​ជម្លោះ​ដី​ធ្លី​ជាង​មួយ​ទសវត្ស​មក​ហើយ​ បាន​បញ្ជាក់​ថា លោក​ស្រី​ជា​មនុស្ស​ស្អាត​ស្អំ រីក​រាយ​នឹង​ចូល​រួម​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នេះ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ខ្លួន​ឯង​ផង​ដែរ។ នាយក​លេខាធិការដ្ឋាន​ នៃ​អង្គការ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀរ ភារម្យ បាន​កត់​សម្គាល់​ថា​ យុត្តិធម៌​ទំនាស់​ដី​ធ្លី គួរ​តែ​អាច​ទទួល​យក​បាន​ទាំង​ភាគី​អ្នក​ក្រ និង​អ្នក​មាន​អំណាច​។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ