ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សង្គមស៊ីវិលថា ជាចំណុចចាប់ផ្ដើមមួយល្អដែលក្រសួងចេញមុខដោះស្រាយវិវាទដីធ្លី រវាងពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៩
ករណីវិវាទដីធ្លីកើតមានរុំារ៉ៃមកហើយ រវាងក្រុមហ៊ុនស្ករអំពៅនានា និងពលរដ្ឋរស់នៅក្នុងខេត្តចំនួន៤ ត្រូវបានលើកយកមកពិភាក្សានៅថ្ងៃទី១០តុលា ដែលកិច្ចពិភាក្សានេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងភាគីពាក់ព័ន្ធដទៃទៀតរួមមានៈសហភាពអឺរ៉ុបក៏ដូចជា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សជាដើម។ ចំពោះអង្គការសង្គមស៊ីវិលនៅក្នុងស្រុក ដែលបានចូលរួមកិច្ចពិភាក្សានេះបានចាត់ទុកថា នេះគឺជាចំណុចមួយចាប់ផ្ដើមដ៏ល្អ ដើម្បីឈានទៅបញ្ចប់ជម្លោះដីធ្លីរវាងក្រុមហ៊ុន និងពលរដ្ឋ។