អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ដែន​ដី ព្រ​មាន​ចាត់​វិធាន​ការ​អ្នក​លក់​ដី​ឡូតិ៍​ខ្យល់ ខណៈ​វិស័យ​នេះ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​កម្ពុជា​

មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី ២៥ កញ្ញា នេះ បាន​ព្រ​មាន​ចាត់​វិធាន​ការ​ច្បាប់ លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយ ក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ លក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ ការ​ព្រ​មាន​នេះ គឺ​ចំ​ពេល​ដែល​វិស័យ​នេះ កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 

ក្រុម​យុវជន​កំពុង​សម្ភាសន៍ និង​ថត​រូបភាព​ជា​សន្លឹក​ និង​វីឌី​អូអំពី​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពត​។
ក្រុម​យុវជន​កំពុង​សម្ភាសន៍ និង​ថត​រូបភាព​ជា​សន្លឹក​ និង​វីឌី​អូអំពី​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពត​។ សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ព្រ​មាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ក្រសួង​នេះ បាន​ផ្សព្វ​ផ្សាយ​ពី ប្រកាស​ស្តី​ពី ការ​អភិវឌ្ឍ​ដី នៅ​ឯ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី ២៥ កញ្ញា នេះ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា និង​អភិបាល​ខេត្ត​ក្រុង​នា​នា​នៃ​ប្រទេស​កម្ពុជា​។

លោក ប៉ែន សុផល រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម​ថ្នាក់​ជាតិ តំណាង​ឲ្យ​លោក ឧប​នាយក​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​អះ​អាង​ថា មន្រ្តី​ជំនាញ​ក្រសួង​រៀប​ចំ​ដែន​ដី នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយ ចំពោះ​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ​លក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។

គួរ​ជំរាប​ជូន​ថា ការ​ព្រ​មាន​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​មាន​សន្ទុះ​ខ្លាំង​ឡើង និយាយ​ជា​រួម និង​និយាយ​ដោយ​ឡែក គឺ​វិស័យ​ដី​ធ្លី​ដែល​ពុះ​ដី​ឡូតិ៍​នេះ​តែ​ម្តង​។ បើ​តាម​លោក ប៉ែន សុផល បច្ចុប្បន្ន​នេះ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ទើប​បាន​អនុ​ម័ត​លើ​ប្រកាស​មួយ ស្តី​ពី​ការ​អភិវឌ្ឍ​ដី​។

បន្ទាប់​ពី​ប្រកាស​នេះ​ត្រូវ​បាន​ឲ្យ​អនុវត្ត នោះ​ការ​អភិវឌ្ឍ​ដី​ទាំង​អស់​រួម​ទាំង​ការ​ពុះ​ដី​ឡូតិ៍ ដែល​ជា​គម្រោង​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដី​នោះ ក៏​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀប​ចំ​ដែន​ដី ឬ​ក៏​ពី​សាលា​រាជ​ធានី-ខេត្ត ឬ​ក៏​ពី​សាលា​ក្រុង-ស្រុក-ខណ្ឌ ទៅ​តាម​ទំហំ​សមត្ថ​កិច្ច​ផង​ដែរ​។

ក្រៅ​ពី​ការ​ព្រ​មាន​ដាក់​ទណ្ឌ​កម្ម ដល់​អ្នក​លក់​ដី​ឡូតិ៍​បោក​ប្រាស់​ហើយ​នោះ រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ទិញ​ដី​ទាំង​អស់ ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ដី​ដែល​ខ្លួន​ត្រូវ​ទិញ​នោះ ជា​ដី​ដែល​មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​ច្បាស់​លាស់ ដែរ​ឬ​ទេ​?

សូម​បញ្ជាក់​ថា ដោយ​សារ​តម្លៃ​ទី​ផ្សារ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​សន្ទុះ​កើន​ឡើង បញ្ហា​ការ​តវ៉ា​ដោយ​សារ​ដី​ធ្លី ក៏​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ