ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​កម្ពុជា-ឡាវ ​សម្រេច​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេ​ភាគី​ឲ្យ​ដល់​កម្រិត​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​

media ជំនួនរវាង លោក ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីឡាវ @REUTERS

កម្ពុជា​និង​ឡាវ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​កញ្ញា​នេះ បាន​សម្រេច​លើក​កម្ពស់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​ដល់​កម្រិត​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។ ការ​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ដោយ ​លោក​នាយករដ្ឋ​មន្ដ្រី​ឡាវ ថងលូន ស៊ីស៊ូលីត នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ សូម​ជម្រាប​ជូន​ថា លោក ថងលូន ស៊ីស៊ូលីត បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃ​។ ភ្លាម​ៗ​បន្ទាប់​ពី​ដាក់​ជើង​ជាន់​ដី​កម្ពុជា នាយករដ្ឋ​មន្ដ្រី​ឡាវ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​កម្ពុជា គឺ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​ នៅ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី​។ តាម​រយៈ​ជំនួប​នោះ ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជា​ច្រើន ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ដោយ​កម្ពុជាបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​អគ្គិសនី​ពី​ឡាវ​បន្ថែម​ចំនួន​២៤០០​មេហ្គាវ៉ាត់។

ក្រៅ​ពី​វិស័យ​ថាមពល បញ្ហា​ព្រំដែនក៏​ជា​ប្រធាន​រឿង​សំខាន់​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​មេដឹក​នាំ​ប្រទេស​ទាំង​ពីរ​ដែរ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ថងលូន ស៊ីស៊ូលីត, កម្ពុជា​និង​ឡាវ​បាន​ព្រម​ព្រៀង​គ្នា ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ព្រាង​សន្ធិសញ្ញា​ស្ដី​ពី​ការ​ខណ្ឌ​សីមា​ព្រំដែន​ឲ្យ​បាន​ឆាប់​បំផុត​។ ចំពោះ​ការ​កំណត់​ព្រំដែន​កម្ពុជា​ឡាវ​វិញ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នាឲ្យ គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ពិភាក្សា​គ្នា​អំពី​ការ​ដាំ​បង្គោល​ព្រំដែន​បន្ថែម លើ​កំណាត់​ព្រំដែន​៨៦​ភាគរយ​ដែល​បាន​កំណត់​ព្រំសីមា​រួច​។ ក្នុង​នោះ ភាគី​ឡាវ​ឯកភាព​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​គូស​ប្លង់ ចំណែក​ការ​ចំណាយ នឹង​ត្រូវ​ចែក​គ្នា​ស្មើ​។ 

សូមស្ដាប់ប្រសាសន៍លោក ថងលូន ស៊ីស៊ូលីត៖ 12/09/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ