អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខួប​៥​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​ព្រះ​នរោត្តម សីហនុ៖ អ្នក​នយោបាយ រំលឹក​ពី​ការ​យាង​សោយ​ទីវង្គត តែ​ភ្លេច​បណ្តាំ​ព្រះ​អង្គ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២-១៥​តុលា​ឆ្នាំ​២០១៧​នេះ គឺ​ជា​ខួប​៥​ឆ្នាំ​គត់ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ។ រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​រៀប​ចំ​ពិធី​រំលឹក​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ។ ប៉ុន្តែ អ្វី​ជា​ការ​កត់​សំគាល់ ការ​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតនកោដ្ឋ គឺ​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ទៅៗ ពិសេស​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​និង​ប្រធាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត។ ការណ៍​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កត់​សំគាល់​ថា​ អ្នក​នយោបាយ​ខ្មែរ​រំលឹក​តែ​ពី​ការ​យាង​សោយ​ទីវង្គត​របស់​ព្រះ​បរម​រតនកោដ្ឋ តែ​ហាក់​បាន​បំភ្លេច​ចោល​នូវ​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះ​អង្គ។ តើ​អ្វី​ទៅ​ជា​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ?

មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៧ បាន​តម្រង់​ជួរ​​ជា​បន្ត​បន្ទាប់​ ដើម្បី​គោរព​ព្រះវិញ្ញា​ណក្ខន្ធ ព្រះបរមរតនកោដ្ឋ
មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៧ បាន​តម្រង់​ជួរ​​ជា​បន្ត​បន្ទាប់​ ដើម្បី​គោរព​ព្រះវិញ្ញា​ណក្ខន្ធ ព្រះបរមរតនកោដ្ឋ PM Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ