ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើគួរមានច្បាប់ដាក់ទោសទណ្ឌចំពោះអ្នកនយោបាយដែលអន្តរាគមន៍ក្នុងរឿងក្តីនៅតុលាការឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣០
តុលាការនៅប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានមួយចំនួនចោទថា ស្ថិតនៅក្រោមការបញ្ជា និងអន្តរាគមន៍ពីសំណាក់អ្នកមានអំណាចឬអ្នកនយោបាយ។ សម្រាប់អ្នកច្បាប់ ការធ្វើអន្តរាគមន៍ដោយអ្នកមានអំណាចឬអ្នកនយោបាយទៅលើតុលាការនេះ គឺជាសញ្ញាបង្ហាញថា តុលាការនៃប្រទេសនោះមិនទាន់មានឯករាជ្យភាពនៅឡើយទេ។ ដូច្នេះ ដើម្បីឲ្យតុលាការកម្ពុជាមានឯករាជ្យភាពក្នុងក្រសែភ្នែកមជ្ឈដ្ឋាននានានោះ តើគួរមានច្បាប់ថ្មីដាក់ទោសទណ្ឌលើអ្នកដែលធ្វើអន្តរាគមន៍ក្នុងរឿងក្តីនៅតុលាការដែរឬទេ?