បទយកការណ៍
វិចិត្រករ លាង ស៊ីកន យកចម្លាក់ស្បែក គំនូរ កំណាព្យ បញ្ចូលជាផ្ទំាងគំនូរនិយាយពីខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៧
គំនូរសហសម័យ ជាង១០ផ្ទំាង បានកំពុងតំាងបង្ហាញនៅក្នុងសារមន្ទីរជាតិរយៈពេលមួយខែ។ ក្នុងចំណោមស្នាដៃទំាងនោះមានស្នាដៃរបស់លោកលាង ស៊ីកន ដែលជាសិល្បករ និងវិចិត្រករល្បីឈ្មោះ មួយដែរ។ នៅលើផ្ទំាងគំនូរធំមួយ លោកលាង ស៊ីកន បានច្នៃបញ្ចូលគ្នានូវស្នាដៃគាត់ មានចម្លាក់ស្បែក គំនូរ និងកំណាព្យ ដោយដាក់ឈ្មោះថា “ចរន្តទឹកទន្លេសាប” ដែលបង្ហាញពីការស់នៅរបស់ពលរដ្ឋខ្មែរ។