អានតួអត្ថបទ
កម្ពុជា

សព​លោក​កែម ​ឡី ហែ​ដល់​ស្រុក​កំណើត​នឹង​បញ្ចុះ​នៅ​ថ្ងៃ​ទី២៥​ ខែកក្កដា​

នៅ​​​ល្ងាច​​​ថ្ងៃ​ទី​២៤​​​ ខែ​​កក្កដា​​នេះ ​​សព​​លោក​​បណ្ឌិត ​​កែម​​ ឡី ​​បាន​​ហែ​​ទៅ​​ដល់​​ស្រុក​​កំណើត​​របស់​​លោក​ហើយ ដោយ​មាន​មនុស្ស​រាប់​សិប​ម៉ឺន​នាក់ ​ បាន​ចូល​រួម​ហែ​សព​លោក​ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ។ តាម​គម្រោង​សពរបស់​លោក​បណ្ឌិត​កែម ឡី និង​ត្រូវ​បញ្ចុះ​នៅ​វេលា​ម៉ោង​១១ព្រឹក ថ្ងៃទី​២៥ ខែកក្កដា។ 

ពិធី​ដង្ហែ​សព​លោក​កែម ​ឡី​ទៅ​ខេត្ត​តាកែវ ​ថ្ងៃទី​២៤ ​ខែ​កក្កដា ​ឆ្នាំ២០១៦​
ពិធី​ដង្ហែ​សព​លោក​កែម ​ឡី​ទៅ​ខេត្ត​តាកែវ ​ថ្ងៃទី​២៤ ​ខែ​កក្កដា ​ឆ្នាំ២០១៦​ Kem Ley's Facebook
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅស​​ពលោ​កប​ណ្ឌិត ​កែម ​ឡី ​ត្រូវ​បាន​មហា​ជន​រាប់​សិប​ម៉ឺន​នាក់​បាន​ហែ​ទៅ​ដល់​ភូមិ​កំណើត​របស់លោក​ស្ថិត​ក្នុង​ភូមិ​អង្គ​តាកុក ​ឃុំ​លា​​យបូរ ​ស្រុក​ត្រាំក​ក់ ​ខេត្ត​តាកែវ​ ដើម្បី​បញ្ចុះ​នៅ​ទីនោះ​។ សព​របស់​លោកបាន​ហែ​ម​​កដល់​ស្រុក​កំណើត​នៅ​វេលា​ម៉ោង ​៦ល្ងាច ​ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ជិត​១១ម៉ោ​ង។​ តាមគំរោង​របស់​គណៈកម្មការ​បុណ្យ ស​ព​លោក​បណ្ឌិត​ កែម​ ឡី នឹ​ងត្រូវ​បញ្ចុះ​នៅ​​វេលា​ម៉ោង​១១ ​ថ្ងៃទី២​៥ ខែកក្កដា។

ចាប់​តាំង​ពី​ព្រឹក​វេលាម៉ោ​ង៧​មក​ ក្បួន​ដង្ហែស​ពលោក​កែម ​ឡី ​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ បាន​កើន​ឡើងជា​បន្ត​បន្ទាប់​ ក្រោយ​ពី​ក្បួន​បាន​ហែ​ចេញ​ពី​វត្ត​ចាស់ ​ឬ​ពោធិយ៉ារាម​ នៅ​ត្រើយ​ម្ខាង ​សង្កាត់​ជ្រោយ​ចង្វារ ​ឆ្ពោះទៅ​ស្រុក​កំណើត​របស់​លោក​។ ក្បួន​ហែ​សព​ឆ្លង​កាត់​តាម​ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន (ជ្រោយ​ចង្វារ) តាមបណ្តោយ​មហា​វិថី​ព្រះ​មុនី្នវង្ស ​រហូត​ដល់​ស្តុប​កាណាឌី​យ៉ា ​រួច​បត់​ស្តាំតា​មបណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី រហូត​ដល់​រង្វង់​មូល​ចោម​ចៅ ​រួច​ក៏​តម្រង់​ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣ ​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​តែម្តង​។

ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ក្បួន​ហែ​នេះ ​បាន​ចំណាយ​ពេល​ប្រមាណជិ​ត​៤​ម៉ោង ​ទើប​ចេញ​ផុត ​ចូល​ដល់​ផ្លូវ​ជាតិ​លេខ៣ ​ហើយ​បន្ត​ដំណើរ​ត្រង់​ឆ្ពោះទៅ​កាន់​ខេត្ត​តាកែវ​។ លុះ​ដល់​ម៉ោង​ប្រមាណ​៥រសៀល​ក្បួន​ហែស​ព លោកកែម​ ឡី​​បាន​ចូល​ដល់​ផ្លូវ​បត់ចុង​​ក្រោយ ​ឆ្ពោះទៅ​កាន់​ផ្ទះ​លោក​កែម​ ឡី​តែម្តង។​

នៅ​ក្នុង​ក្បួន​ដង្ហែ​សព​គេ​ឃើ​​ញ​មាន​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​យាន្ត​ជំនិះ​ផ្ទាល់​ខ្លួន ​ខ្លះ​ថ្មើរ​ជើង​ ខ្លះ​ដៃមា​នកា​ន់រូប​ថត​លោក​កែម ​ឡី ​ហើយ​ខ្លះទៀ​ត​ស​ម្រ​ក់ទឹ​កភ្នែក​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​លោក​កែម​ ឡី​។ ក្រៅ​ពី​នេះ ​ប្រជា​ពល​រដ្ឋ ​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លុវ​ បាន​ចែក​អាហារ​សម្រន់​ទឹក​ និង​រហូត​ដល់​អ្នក​ខ្លះ​ចែ​ករំ​លែក​សាំង​ទៀត​ផង​។ ប្រជា​ពល​រដ្ឋ​ខ្លះ​ទៀត​ឈរ​​នៅ​តាម​ដង​ផ្លូវ​កាន់​រូប​ថត​ស​ខ្មៅ​របស់​លោក​កែម ​ឡី ​បើទោះ​បី​ជា​មិន​បាន​ចូល​រួម​ក្នុង​ក្បួន​ហែដូ​ច​អ្នក​ដទៃ​ក៏​ដោយ។​

ចំពោះ​បញ្ហា​សន្តិសុខ​ហាក់​មិន​មាន​អ្វី​កើត​ឡើង​ជា​បញ្ហា​ធំទេ​ ដោយ​មាន​សមត្ថ​កិច្ច​ជា​អ្នក​ជួយ​សម្រួល​ចាប់​ពីរាជ​ធានី​ភ្នំពេញ​​ រហូត​ដល់ខេ​ត្ត​តាកែវ។​ យ៉ាង​ណាមិ​ញ ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ក្រោយ​ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​តាម​រយៈ​លិខិត​មួយ ​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​ប្រេងឥន្ធនៈនៅ​តាម​បណ្តោយផ្លួវ​ ដែល​ត្រូវ​ហែ​ស​​ពលោក​បណ្ឌិត​កែម ​ឡី។​ តាម​រយៈ​លិខិត​នោះ ​សាលា​ក្រុង​បញ្ជាក់​ថា​ការ​បិទ​ធ្វើឡើ​ងក្រោម​ហេតុ​ផល​សន្តិសុខ​សណ្តាប់​ធ្នាប់។​ 

នៅ​ផ្ទះ​លោក​កែម ​ឡី ​ឯណោះ​វិញ​ប្រជា​ពលរដ្ឋ​ជា​ច្រើន ​ដែល​ខ្លះ​ជា​អ្នក​ខេត្ត​តាកែវ ​ហើយ​ខ្លះ​ទៀត​ជា​អ្នក​ខេត្តក្រុង​ផ្សេង ​បាន​មក​ជួប​ជុំ​គ្នាមុ​ន​ពេល​ដែ​ល​សព​លោក​បណ្ឌិត​កែម​ ឡី​ ហែ​ទៅដ​ល់។ ​

សូម​បញ្ជាក់​ថា​លោកបណ្ឌិត ​កែម ឡី ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លា​ប់នៅ​ម៉ោង​ប្រហែល​៨និង៤០នាទី​ព្រឹក កាល​ពីថ្ងៃទី១០ ​ខែ​កក្កដា ​ឆ្នាំ២​០១៦ ​នៅ​ក្នុង ​Star Mart ស្ថានីយ​ប្រេងឥន្ធនៈ Caltex ជាប់​ស្តុប​បូក​គោ។ ​សាកសព​របស់​លោក​ត្រូវបាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក​ក្នុង​មឈូស​ញ្ចក់​ស្ថិត​នៅ​វត្ត​ចាស់ ​នៅ​ត្រើយ​ម្ខាង សង្កាត់​ជ្រោយ​ចង្វារ ​រហូត​មក​ដល់​ថ្ងៃទី២៤ ខែ​កក្កដា​នេះ ទើ​ប​ក្រុម​គ្រួសារ​សម្រេច​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើតរបស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ