អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លីកាដូ៖​ «អំពើ​ពុក​រលួយ»​ នៅ​តែ​ជា​ឧបសគ្គ​រារាំង​ការ​អនុវត្ត​ច្បាប់​លើ​បទ​ល្មើស​រំលោភ​បាន​ត្រឹម​ត្រូវ​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ដែល​ស្តីពី​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់​ខ្សោយ​ទៅ​លើ​បទ​ល្មើស​រំលោភ។ ​ក្រោម​ចំណង​ជើង​ថា «​ការ​រួច​ខ្លួ​ន​ពី​បទ​ល្មើស៖ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា» របាយការណ៍​ដែល​មាន​កម្រាស់​ចំនួន​៣១​ទំព័រ​នេះ ​បាន​បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​ស៊ើបអ​ង្កេត ​និង​ផ្តន្ទាទោស​ទៅ​លើ​ជន​ល្មើស។ ​ចន្លោះ​ប្រហោង​ទាំងនេះ​ ត្រូវ​បាន​អង្គការ​លីកាដូ ​បរិហារថា ​គឺ​កើត​ឡើង​ដោយសារ​មាន​អំពើ​ពុក​រលួយ​។ ​ជាមួយ​បញ្ហា​នេះ​ លីកាដូ​ប្រមើល​មើល​ឃើញ​ថា ​ករណី​បទ​ល្មើស​រំលោភ​នៅ​កម្ពុជា​ នឹង​មិន​ថម​ថយ​នោះ​ឡើយ។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ