ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការស្តាប់បទបញ្ជាជាជាងអនុវត្តច្បាប់ គឺជាគ្រោះថ្នាក់នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៥
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៣ កុម្ភៈ បានក្រើនរំលឹកជាថ្មី ឲ្យមន្រ្តីនៅក្រោមឱវាទរបស់លោក រិតបន្តឹងការអនុវត្តច្បាប់ កុំរង់ចាំបទបញ្ជា ឬ អនុសាសន៍។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី គឺចំពេលដែលលោកទើបតែបានប្រកាសប្រើកណ្តាប់ដៃដែក រិតបន្តឹងការអនុវត្តវិធានការលើរថយន្តតទ្រុងនៅកម្ពុជា ដែលអ្នកវិភាគបានមើលឃើញថា ជាបញ្ហាដដែលៗ។ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាគឺជាគ្រោះថ្នាក់មួយនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ។