ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT

​លោក លៀវ គឹម​ឡាយ​៖ ក​ម្មវិធី​ប៊ីប ​ផ្តល់​ឱកាស​ឲ្យ​យុវជនដែល​​បោះ​បង់​ការ​សិក្សា ​អាច​បន្ត​ការ​សិក្សា​បាន​

​លោក លៀវ គឹម​ឡាយ​៖ ក​ម្មវិធី​ប៊ីប ​ផ្តល់​ឱកាស​ឲ្យ​យុវជនដែល​​បោះ​បង់​ការ​សិក្សា ​អាច​បន្ត​ការ​សិក្សា​បាន​
 
លោក លៀវ គឹមឡាយ មន្ត្រីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ពីអង្គការយូណេស្កូ @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរ​ជាតិ​នារាត្រី​នេះ គឺ​លោក​ លៀវ គឹមឡាយ មន្ត្រី​កម្ម​វិធីសម​មូល​អប់រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ីនធឺណិត ពី​អង្គការ​យូណេស្កូ។ កាល​ពីថ្ងៃ​ម្សិល​មិញ ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ បាន​ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​សិក្សាទី​១ នៃ​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​យុវជន បោះ​បង់​ការ​សិក្សា អាច​បន្តការ​សិក្សា​បាន​។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា​ កម្មវិធី​សមមូល​អប់រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ីន​ធឺណិត ឬ ប៊ីប (BEEP)។ លោក លៀវ គឹមឡាយ លើក​ឡើង​ថា​កម្មវិធី​នេះ​នឹង​ទាក់ទាញ​យុវជន​ដែល​បោះបង់​ការ​សិក្សា ឬ​ធ្វើ​ការ​ពេញ​ម៉ោង អាច​បន្តការ​សិក្សា​បាន​។ លោក​បន្ថែម​ថា គម្រោង​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ចុះ​ឈ្មោះ​ច្រើន​តាម​រយៈបណ្តាញ​អ៊ីនធឺណិត។ 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ