ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បញ្ហាឡើងថ្លៃរថយន្តឈ្នួល៖ តើគួរដោះស្រាយបែបណាទើបមានប្រសិទ្ធភាពជានិរន្តភាព?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣១
ម្សិលមិញតាមរយៈទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវជាថ្មីដល់ម្ចាស់រថយន្តតាក់ស៊ីកុំឱ្យដំឡើងថ្លៃឈ្នួលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ។ មែនទែនទៅ ការអំពាវនាវនេះ មិនមែនជារឿងថ្មីនោះទេ ពោល គឺនាយករដ្ឋមន្រ្តីកម្ពុជាតែងតែធ្វើបែបនេះស្ទើរតែជារៀងរាល់ឆ្នាំទៅហើយ។ ចំពោះមុខបញ្ហានេះ តើគួរដោះស្រាយបែបណាទើបមានប្រសិទ្ធភាពជានិរន្តភាព?