អ្នកជំនាញស្ថាបត្យកម្ម៖ ការមិនស្គាល់ស្ថាបត្យកម្មបូរាណហើយបដិសេធគឺជាប្រគល់ដូនតាឱ្យគេដោយមិនដឹងខ្លួន
ចុះផ្សាយនៅថ្ងៃ៖
លោកលី រស្មី គឺជាបណ្ឌិតផ្នែកស្ថាបត្យកម្មមកពីប្រទេសរុស្ស៊ី។ បច្ចុប្បន្នលោកកំពុងសិក្សាស្រាវជ្រាវលើស្នាដៃស្ថាបត្យកម្មបូរាណដែលកំពុងតែរងការបំផ្លាញ ដូចជាក្បាច់វិហារចាស់ៗ ឬក៏នៅតាមសិលាចារឹករបស់ខ្មែរតាមបណ្តាប្រាង្គប្រាសាទ ដើម្បីបង្កើតចេញជាសៀវភៅស្ថាបត្យកម្មបូរាណខ្មែរមួយដែលមានក្បាច់រចនាសម្បូរបែប ច្រើនទម្រង់ និងច្រើនប្រភេទ និងសម័យកាល។ សម្រាប់លោកដែលជាអ្នកសិក្សាលើស្ថាបត្យកម្មបូរាណ សំណង់វិហារដែលខ្មែរធ្វើក្រោយសម័យខ្មែរក្រហមគឺគ្មានក្បួនខ្នាតច្បាស់លាស់ដែលបង្ហាញពីក្បាច់រចនាអស្ចារ្យរបស់ដូនតាដែលតម្កល់ទុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កូនខ្មែរជំនាន់ក្រោយថែមទាំងមិនស្គាល់ក្បាច់ស្ថាបត្យកម្មបូរាណរបស់ខ្លួនឯងហើយថែមទាំងយល់ឃើញថាជារបស់បរទេសទៀតផង។ នេះគឺជាគ្រោះថ្នាក់ដែលយកស្នាដៃរបស់ដូនតាជូនគេទាំងមិនដឹងខ្លួន។