អានតួអត្ថបទ
បទយកការណ៍

អ្នក​ជំនាញ​ស្ថាបត្យកម្ម៖ ការ​មិន​ស្គាល់​ស្ថាបត្យកម្ម​បូរាណ​ហើយ​បដិសេធ​គឺ​ជា​ប្រគល់​ដូន​តា​ឱ្យ​គេ​ដោយ​មិន​ដឹង​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​លី រស្មី គឺ​ជា​បណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​មក​ពី​ប្រទេស​រុស្ស៊ី។ បច្ចុប្បន្ន​លោក​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ស្នាដៃ​ស្ថាបត្យកម្ម​បូរាណ​ដែល​កំពុង​តែ​រង​ការ​បំផ្លាញ ដូច​ជា​ក្បាច់​វិហារ​ចាស់ៗ ឬ​ក៏​នៅ​តាម​សិលាចារឹក​របស់​ខ្មែរ​តាម​បណ្តា​ប្រាង្គ​ប្រាសាទ ដើម្បី​បង្កើត​ចេញ​ជា​សៀវភៅ​ស្ថាបត្យកម្ម​បូរាណ​ខ្មែរ​មួយ​ដែល​មាន​ក្បាច់​រចនា​សម្បូរ​បែប ច្រើន​ទម្រង់ និង​ច្រើន​ប្រភេទ និង​សម័យ​កាល។ សម្រាប់​លោក​ដែល​ជា​អ្នក​សិក្សា​លើ​ស្ថាបត្យកម្ម​បូរាណ សំណង់​វិហារ​ដែល​ខ្មែរ​ធ្វើ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​គឺ​គ្មាន​ក្បួន​ខ្នាត​ច្បាស់​លាស់​ដែល​បង្ហាញ​ពី​ក្បាច់​រចនា​អស្ចារ្យ​របស់​ដូន​តា​ដែល​តម្កល់​ទុក​នោះ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កូន​ខ្មែរ​ជំនាន់​ក្រោយ​ថែម​ទាំង​មិន​ស្គាល់​ក្បាច់​ស្ថាបត្យកម្ម​បូរាណ​របស់​ខ្លួន​ឯង​ហើយ​ថែម​ទាំង​យល់​ឃើញ​ថា​ជា​របស់​បរទេស​ទៀត​ផង។ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ដែល​យក​ស្នាដៃ​របស់​ដូនតា​ជូន​គេ​ទាំង​មិន​ដឹង​ខ្លួន។

ព្រះ​បរម​រាជ​វាំង​ចតុមុខ​មង្គលឆ្នាំ ១៩០៩
ព្រះ​បរម​រាជ​វាំង​ចតុមុខ​មង្គលឆ្នាំ ១៩០៩
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ