អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជា ​ពឹង​ជំនួយ​បរទេស​តិច​ទៅៗ ប៉ុន្តែ​បើ​ចំនួន​ទឹក​ប្រាក់​ជំនួយ​និង​កម្ចី ​​គឺ​កាន់​តែ​ច្រើនឡើង​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ម្សិល​មិញ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ជា​សាធារណៈថា កម្ពុជា​ ពឹង​ជំនួយ​ពី​បរទេស​តិច​ទៅ​ៗ គឺ​ក្នុង​រង្វង់​តែ​២១​ភាគរយ​ប៉ុណ្ណោះ នៃ​ប្រភព​ប្រាក់​ចំណូល​ជាតិ​សរុប​។ ចំពោះ​អ្នក​វិភាគ​សេដ្ឋកិច្ច​ គឺ​ទទួល​ស្គាល់​អ៊ីចឹង​ពិត​មែន ក៏​ប៉ុន្តែ​សេដ្ឋវិទូ​បក​ស្រាយ​បញ្ជាក់​ថា ការ​ពឹង​ជំនួយ​បរទេស​ តិច​ទៅៗ តែ​ផ្នែក​អត្រា​ផល​ធៀប​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ខ្ចី​ពី​បរទេស​វិញ មិន​ថយ​ចុះ​ទេ គឺ​មាន​តែ​កើន​ឡើង​។ សេដ្ឋវិទូ គូស​ពន្យល់​ថា កម្ចី​ឬ​ជំនួយ​បរទេស​ គឺមិន​អាក្រក់​ទេ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​​អ្វី​ដែល​អាក្រក់​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ គឺ​ការ​ប្រើ​ប្រាស់​ជំនួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​វិញ​ទេ​។

រូប​ថត​តំណាង​-ប្រជាកសិករខ្មែរ​ ​
រូប​ថត​តំណាង​-ប្រជាកសិករខ្មែរ​ ​ © លី​ ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ