អានតួអត្ថបទ
កម្ពុជា-សង្គម

​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​មាន​មោទន​ភាព​ចំពោះ​វប្ប​ធម៌​របស់​ខ្លួន​

លោក មហាធា មហាម៉ាត់ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ កាល​ពីថ្ងៃទី​២ ខែ​កញ្ញា​បាន​ឆ្លើយ​សំនួរ​ជា​ច្រើន​ពី​និស្សិត​កម្ពុជា​ ​ក្នុង​កិច្ច​​សន្ទនា​អំពី​ «ការ​រក្សា​តុល្យ​ភាព​​ទំនាក់​ទំនង​​​ជា​មួយ​​ប្រទេស​​មហា​​អំណាច​​នៅ​​ក្នុង​​បរិបទ​អាស៊ាន»​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ លោក មហាធា បាន ជំរុញ ​និង លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​មាន​មោទនភាព​ចំពោះ​វប្បធម៌ អរិយធម៌​របស់​ខ្លួន​ដោយ​សារភាព​ចំណាស់​នៃ​វប្បធម៌​ទាំង​នេះ ដែល​ចាស់​ជាង​ប្រទេស​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ ហើយ​គួរ​តែ​ចម្លង​នូវ​អ្វី​ដែល​ល្អៗ​។ ការ​លើក​ឡើង​របស់​លោក មហាធា គឺ​បន្ទាប់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ម្នាក់​បាន​សួរ​លោក​ថា តើ​ប្រទេស​អាស៊ាន ជា​ពិសេស​កម្ពុជា គួរ​តែ​យក​គំរូ​ស្តង់​ដារ​ប្រជាធិបតេយ្យ​តាម​អាមេរិក និង​លោក​ខាង​លិច ឬ​តាម​ស្ថាន​ភាព​សង្គម​ជាក់​ស្តែង​។លោក​មហាធៀ ក៏​បាន​ថ្លែង​រិះគន់​ប្រទេស​លោក​ខាង​លិច និង​អាមេរិក​ លើ​រឿង​សិទ្ធិ​មនុស្ស​ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា​។ លោក​បញ្ជាក់​ថា​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​តែ​មួយ​ជំនាន់​ប៉ុណ្ណោះ ឬ​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​មាន​កូន​ចៅ​បន្ត​ជំនាន់​បាន​ទៀត​ទេ​។លោក​ក៏​បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ជុំវិញ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​ចិន​ផង​ដែរ​។ ចំពោះ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​អាស៊ាន​លើកទី១ ដែល​កំពុង​តែ​ធ្វើ​ឡើង​នា​ពេល​នេះ លោក​លើក​ឡើង​ថា​សកម្មភាព​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​។សូម​ជម្រាប​ជូន​ថា លោក ​មហាធា មហា​ម៉ាត់ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ីវ័យ ៩៤ឆ្នាំ បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី ២​កញ្ញា​ម្សិលមិញ ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ រយៈ​ពេល​៣​ថ្ងៃ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី០២ ដល់​ថ្ងៃទី​០៤ ខែ​កញ្ញា៕ 

លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី @MoEYS
ផ្សាយពាណិជ្ជកម្ម
01:32

សូមស្ដាប់ប្រសាសន៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលរៀបចំជូនដោយ សឿង ភារៈ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ