អានតួអត្ថបទ
បទយកការណ៍

​លោក ម៉ៃ វឌ្ឍនា ពី​ជីវិត​ពលករ ក្លាយ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មនោស​ញ្ចេតនា កំពុង​ល្បី​ល្បាញ​ក្នុង​បណ្តាញ​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ម៉ៃ វឌ្ឍនា គឺជាកវីជនបទ ជំនាន់​ក្រោយ​មួយ​រូប កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក និង​យូធូប តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​បែប​ស្រុក​ស្រែ​។ មាន​បទ​ចម្រៀង​ជា​ច្រើន​បទ របស់​លោក កំពុង​ទទួល​បាន​ការ​គាំទ្រ ប៉ុន្តែ​លោក​មិន​ទាន់​មាន​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី កវី​និពន្ធ​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ មិន​បោះ​បង់​ចោល​គោល​ដៅ​របស់​ខ្លួន​ឡើយ​។ គោល​ដៅ គឺ​ដើម្បី​ផលិត​បទ​ចម្រៀង​មនោសញ្ចេតនា​បែប​ខ្មែរ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ស្តាប់​។ តើ​កវី​ជន​បទ ដែល​ផ្តើម​ចេញ​ពី​ជីវិត​ជា​ពលករ​នៅ​ប្រទេស​ថៃ​រូប​នេះ មាន​ខ្សែ​ជីវិត​យ៉ាង​ណា​? 

លោក ម៉ៃ វឌ្ឍនា គឺជាកវីជនបទ ជំនាន់ក្រោយមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ នៅក្នុងបណ្តាញសង្គមហ្វេសបុក និងយូធូប
លោក ម៉ៃ វឌ្ឍនា គឺជាកវីជនបទ ជំនាន់ក្រោយមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ នៅក្នុងបណ្តាញសង្គមហ្វេសបុក និងយូធូប @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ