អានតួអត្ថបទ
កម្ពុជា

លោក ផៃ ស៊ីផាន៖ ផែន​ទី​ចំនួន​១៨​ផ្ទាំង​នឹង​មក​ដល់​ល្ងាច​នេះ​ឬ​យ៉ាង​យូរ​ថ្ងៃ​ស្អែក​

ផែន​ទី​ចំនួន​១៨​ផ្ទាំង​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ឬ​ក៏​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ស្អែក​ព្រោះ​ថា​ផែន​ទី​នេះត្រូវ​បាន​បញ្ចូន​មក​ហើយ​តាម​ជើង​ហោះ​ហើរ​ពី​ទី​ក្រុង ​New York សហរដ្ឋ​អាមេរិក​ឆ្ពោះ​មក​កម្ពុជា​តែ​ម្ដង​។   ផែន​ទី​ទាំង​នេះ​ត្រូវ​បាន​ប្រទេស​កម្ពុជា​ដាក់​ប្តឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ពី​ការ ​ទំលាក់​គ្រាប់​បែកលើ​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​សម័យ​សង្គម​រាស្ត្រនិយម។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ឲ្យ​វិទ្យុបារាំង​ដឹង​នៅ​ថ្ងៃអាទិត្យ​ ទី២៦​កក្ដដា ​ថា ផែន​ទីចំនួន​១៨ផ្ទាំង​ត្រូវ​បាន​គេបញ្ចេញ​មក​ហើយ​និង​បាន​បញ្ចូន​បន្ត​មក​កម្ពុជា​តាំង​ពីសៅរ៍​ម្សិលមិញវេលាម៉ោង២ ម៉ោង​នៅ​កម្ពុជា ​។    ដូច្នេះ​គណនា​តាម​ម៉ោង​ពេល​លោក ​ផៃ ​ស៊ីផាន ​បាន​សន្មត​ទុក​ថា ​ផែន​ទី​អាច​មក​ដល់​នៅ​ល្ងាច​នេះ​ឬ​ក៏​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ស្អែក ​ព្រោះ​ផែន​ទី​នេះ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពីទី​ក្រុង New york ឆ្ពោះ​មក​កម្ពុជា​តែ​ម្ដង​ដោយ​ចំណាយ​ពេល​ជាង​២០​ម៉ោង។

យ៉ាង​ណា​ក៏ដោយ​ លោក​ វ៉ា​ គឹម​ហុង ​ប្រធាន​គណៈកម្មាធិការកិច្ចការ​ព្រំដែន​និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ​ទេស​កម្ពុជា​សុទ្ធ​តែអះអាង​ថា​នៅ​មិន​ទទួល​បាន​ដំណឹង​នៃ​ការ​មក​ដល់​របស់​ផែន​ទី​ចំនួន​១៨​ផ្ទាំង​នេះ​ទេ។

កន្លង​មក​ លោក ហ៊ុន សែន ថា​ទោះបី​ជា​មាន​ឬ​គ្មាន​ផែន​ទី ​ដែល​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ​យ៉ាង​ណា​ក្តី​ ក៏​ប៉ុន្តែ​ការ​វិវត្ត​ចុង​ក្រោយ​គឺ​ផែន​ទី​ដទៃ​ផ្សេង​ទៀត​ដែល​មាន​ចំនួន​១៨​ ផ្ទាំង​ ជា​ផែន​ទី​ដែល​កម្ពុជា​បាន​ប្តឹង​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដែល​គេ​ទំលាក់​ គ្រាប់​បែក​លើ​ទឹក​ដី​កម្ពុជា​ ដែល​នឹង​ទទួល​បាន​នៅពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ច្រើន​ចំណុច​ជាមួយ​វៀតណាម ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សរសេរ​លិខិត​ស្នើសុំ​កិច្ច​សហការ​ពី​ អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហា​អំណាច​ចំនួន​បី​គឺ​អាមេរិក បារាំង និង​អង់គ្លេស ដើម្បី​សុំ​ខ្ចី​ផែន​ទីបោន​របស់​កម្ពុជា​ខ្នាត ១​លើ​១​រយ​ពាន់។ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​នៅ​មិនទាន់​ឃើញ​មាន​ឆ្លើយ​តប ​ពី​ខាង​ណា​មួយ​នៅ​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ