អានតួអត្ថបទ
កម្ពុជា

អាមេរិក​និង​បារាំង​នឹង​ប្រគល់​ផែនទី​មក​កម្ពុជា

បារាំង ​និង អាមេរិក នឹង​ឲ្យ​ផែនទី​មក​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល។ ការ​សន្យា​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជំរាប​លា រវាង​ប្រមុខ​កាទូត​កម្ពុជា​លោក ​ហោ ណាំហុង និង ឯកអគ្គរដ្ឋទូតអាមេរិក​ចប់​អាណត្តិ លោក វិល្លៀម អ៊ីថូត នៅ​ព្រឹក​ថ្ងៃ​ទី​១៣​សីហានេះ។

ជំនួប​រវាង​ ឯកអគ្គរាជទូត​អាមេរិក ​លោក វិល្លៀម អ៊ីថូត និង​ប្រមុខ​កាទូត​កម្ពុជា ​លោក ហោ ណាំហុង​
ជំនួប​រវាង​ ឯកអគ្គរាជទូត​អាមេរិក ​លោក វិល្លៀម អ៊ីថូត និង​ប្រមុខ​កាទូត​កម្ពុជា ​លោក ហោ ណាំហុង​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក​សុំ​ពេល​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​សិន​មុន​នឹង​ប្រគល់​ផែនទី​មក​កម្ពុជា​ជៀស​វាង​ការ​ភ័ន្ដច្រឡំ។ ប្រទេស​បារាំង​ក៏​បាន​ឯកភាព ក្នុង​ការ​ផ្ដល់​ផែនទី​មក​កម្ពុជា​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។ ទោះ​ជា​មាន​ការ​ធានា​អះអាង​បែប​នេះ​ក៏​ដោយ​តែ​ថ្ងៃ​មក​ដល់​របស់​ផែនទី​ អ្នក​នាំពាក្យ​រូប​នេះ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។

លោក ជុំ សន្ទរី បន្ត​ថា អាមេរិក​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែង​រក​ផែនទី​មក​ឲ្យ​កម្ពុជា ព្រោះ​ថា​ផែនទី​មាន​ច្រើន​ប្រភេទ។ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ផែនទី​ពី​ បារាំង សហរដ្ឋអាមេរិក និង អង់គ្លេស។

តាម​ការ​ឲ្យ​ដឹង​របស់​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា​ ផែន​ទី​ដែល​រដ្ឋាភិបាល​ស្នើ​យក​មក​ផ្ទៀងផ្ទាត់​នេះ​ជា ផែនទី​បោន​ខ្នាត ​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩ ។ជា​ប្រភេទ​ផែនទី​តែមួយ​ដូច​គ្នា​ដែរ បើ​តាម​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន អង្គការ​សហប្រជាជាតិ​នឹង​ប្រគល់​មក​ឲ្យ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​សីហា។ ប្រភេទ ផែនទី​បោន​នេះ ស្ថិត​នៅ​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស។

ដោយ​ឡែក​ចំពោះ​ជំនួប​នៅ​ព្រឹក​មិញ​នេះ​ដែរ​ក្រៅ​ពី​ប្រធាន​បទ​ផែន​ទី​ របៀប​វារៈ​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ផង​ដែរ។ លោក ហោ ណាំហុង ​បាន​ប្រាប់​ទៅ​លោក វិល្លៀម អ៊ីថូត ថា មាន​តែ​ក្រុម​អង្គការ​តែ​១០​ស្ថាប័ន​ទៀត​ប៉ុណ្ណោះ​នៅ​បន្ត​ប្រឆាំង​ជាមួយ​នឹង​ច្បាប់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ