ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ឥទ្ធិពលនៃការមកទស្សនកិច្ចរបស់រដ្ឋមន្រ្តីអង់គ្លេសនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៣
ក្រៅពីតែចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា អង់គ្លេសនឹងបញ្ជូនរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកលោក MarK Field មកកាន់កម្ពុជានៅសប្តាហ៍នេះ។ លោកMarK Field នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២២ សីហាក្នុងដំណើរទស្សនកិច្ចពីរថ្ងៃ គឺ២២ និង២៣ សីហា។ តាមគម្រោង លោក MarK Field នឹងជួបសន្ទនាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីនិយាយគ្នាពីបញ្ហាការបោះឆ្នោត។ ដូច្នេះ តើវត្តមានរបស់រដ្ឋមន្រ្តីអង់គ្លេសរូបនេះ នឹងមានឥទ្ធិពលបែបណា?