អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ការ​ស្នើ​របស់​លោក​ស្រី រ៉ូណា ស្មីត សុំ​ជួប​លោក កឹម សុខា ត្រូវ​បាន​តុលាការ​បដិសេធ​

ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំ​បូង​រាជធានី​ភ្នំពេញ ​បាន​បដិសេធ​ សំណើ​របស់​លោកស្រី​ ​រ៉ូណា​ ​ស្មីត​ ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។​ ជា​សំណើលើក​ទី២​ ដែល​ លោកស្រី​ រ៉ូណា​ ស្មីត ​ សុំ​ជួប​​លោក​​កឹម​ សុខា​​ប្រធាន​អតីត​គណ​បក្ស​ប្រឆាំង ​ដែល​ត្រូវ​បាន​តុលា​ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ មក​ឲ្យ​នៅ​ក្នុង​ផ្ទះ ​ដោយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។ 

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បានប្រាប់អ្នកសារព័ត៌មាន​តាម ​តេឡេ​ក្រាម​ថា មូលហេតុដែល​ចៅ​ក្រមស៊ើប​សួរបដិសេធ​សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ​ដោយសារតែ ​ចៅ​ក្រម​​កំពុង​ស៊ើបសួរ ​ករណី ​លោក​ ​កឹម សុខា។

ចំណែក ​លោក​ ម៉ាមូដ ហ្កាហ្កា (​Mahmoud Gahga) ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បានឆ្លើយតបនឹង​វិទ្យុបារាំង​អន្តរជាតិ​RFI យ៉ាងខ្លីថា លោកមិនមានអ្វីធ្វើ​អត្ថាធិប្បាយទេចំពោះ​ការ​បដិសេធ​របស់​តុលាការកម្ពុជានេះ។

សូមជំរាបថា កាលពីឆ្នាំ២០១៧ សំណើ របស់​លោកស្រី រ៉ូណា ស្មីត ដែលសុំជួប លោក កឹម សុខា​ ដែលពេលនោះលោកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងក៏ត្រូវបានតុលាការ​បដិសេធផងដែរ​។​

លោកស្រី រ៉ូ​ណា ស្មី​ត កំពុងបំពេញ​ទស្សន​ស្ស​កិច្ចនៅកម្ពុជា ​រយៈពេល​១១​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២៩​ ​តុលា​ ​ដល់​ថ្ងៃទី៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨។​

លោកស្រី​បាន​និង​កំពុង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​រដ្ឋាភិបាល​ ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​តំណាង​អង្គទូត​នានា​នៅ​កម្ពុជា។

នៅក្នុង​ជំនួបជាមួយតំណាងអង្គការសង្គមស៊ីវិលមួយចំនួនថ្មីៗនេះ មន្រ្តី​អង្គការ​ក្នុង​ស្រុកបានស្នើ លោកស្រី រ៉ូណា ស្មីត ជួយជំរុញឲ្យមានយុត្តិធម៌ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ដោយថាបច្ចុប្បន្នពួកគេកំពុង​រងការរឹតត្បិត​សេរីភាពក្នុងការ​ធ្វើ​ស​ក​​ម្ម​​ភាពលើកស្ទួយសិទ្ធិមនុស្ស។ នេះបើតាមអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ