អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​ជំនាញ​ព្រមាន​ពី​ភាព​រាំង​ស្ងួត ខណៈ​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​ខុស​ពី​ធម្មតា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​

អ្នកជំនាញ​ខាង​ទន្លេ​មេគង្គ​បានធ្វើ​ការ​កត់​សំគាល់ថា ទឹក​ទន្លេ​មេគង្គ​បានស្រក​ចុះ​ខុស​ពី​ធម្មតា​ក្នុង​រយៈ​ពេល​៣ខែ​ចុង​​ក្រោយ​នេះ។ មូលហេតុ​ចំបងគឺមកពីបាតុភូតធម្មជាតិ El Nino និង​ការសាងសង់​ទំនប់​វារីអគ្គិសនីឆ្លង​កាត់​ទន្លេ​មេគង្គ។ ស្របពេល​ដែល​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​លឿន​ខុស​ពី​ធម្មតានោះ ភាព​រាំង​ស្ងួត​ក៏កើត​ឡើង​រហូត​ដល់​ខែមិថុនា​ឆ្នាំ២០២០។ 

អ្នកជំនាញព្រមានពីភាពរាំងស្ងួត ខណៈទឹកទន្លេមេគង្គស្រកចុះខុសពីធម្មតាក្នុងរយៈពេលចុងក្រោយនេះ
អ្នកជំនាញព្រមានពីភាពរាំងស្ងួត ខណៈទឹកទន្លេមេគង្គស្រកចុះខុសពីធម្មតាក្នុងរយៈពេលចុងក្រោយនេះ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​អះអាងយ៉ាង​ដូច្នេះ គឺធ្វើ​ឡើង​តាម​រយៈ​Twitter របស់​ លោក Brian Eyler ជាសមាជិកជាន់ខ្ពស់និងជា​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​របស់​អង្គការ Stimson។ អ្នក​ជំនាញ​ផ្នែក​តំបន់​មេគង្គ​រូប​នេះ បាន​កត់​សំគាល់​ថា​មូល​ហេតុ​ចំបង​ដែល​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​លឿន​ខុស​ពីធម្មតា​ក្នុង​រយៈ​ពេល​៣ខែមកនេះគឺមកពីបាតុភូតធម្មជាតិ El Nino និង​ការសាងសង់​ទំនប់​វារីអគ្គិសនីឆ្លង​កាត់​ទន្លេ​មេគង្គ។ ស្របពេល​ដែល​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​លឿន​ខុស​ពី​ធម្មតានោះ ភាព​រាំង​ស្ងួត​ក៏កើត​ឡើង ​រហូត​ដល់ ​ខែមិថុនា​ឆ្នាំ២០២០។ នេះបើតាម​លោក Brian Eyler។

កាល​ពី​ថ្ងៃទី១៨ ​ខែ​កក្កដា គណៈកម្មការ​ទន្លេ​មេគង្គ​ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ពីទី​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ បាន​ឲ្យ​ដឹង​ថា​ កម្ពស់​ទឹក​ទន្លេ​មេគង្គ​ គឺ​ស្ថិត​ក្រោម​កម្រិត​ទាប​បំផុត ដែល​ធ្លាប់​បានកត់​ត្រា ។

យោងតាម​របាយ​ការណ៍​​មួយទៀត ចេញ​ផ្សាយ​នៅលើ​​គេហទំព័រ ​​National​ geographic.com កាលពី​​ដើម​ខែ​សីហាឆ្នាំ​២០១៩ ក៏​បង្ហាញ​ថា ​ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ កាត់​ទន្លេ​​មេគង្គ បាន​បង្ក​ជាផល​វិបាក​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​​នៅ​ជាប់​​ដង​ទន្លេ​មេគង្គ​ ជាពិសេស​គឺ​ខ្វះទឹក​​ប្រើ​​ប្រាស់​ និង​​ខ្វះ​ត្រី​បរិភោគ​។​​ ការ​ព្រមាន​នេះ​គឺ​​ស្រប​គ្នា​​នឹង​​គណៈ​កម្មការ​​ទន្លេ​​គង្គ​​(MRC)​ដែល​​បាន​ កត់​​សំគាល់​ថា​ អំឡុង​​រដូវ​​ទឹក​​ជំនន់​ក្នុង​​ខែ​​មិថុនា​​ដល់​​ខែ​កក្កដា​ គឺ​ទឹក​​ទន្លេ​​មេគង្គ​បែរ​ជា​មាន​​កម្រិត​​ទាប​​បំផុត​ ដែល​​មិន​​ធ្លាប់​​មាន​​ក្នុង​​រយៈ​​ពេល​​២៧​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ។​

សូម​បញ្ជាក់​ថា​ ទន្លេ​មេគង្គ​ហូរ​ចេញពី​ចំណុច​ខ្ពង់​រាប​ទីបេ​ប្រទេស​ចិន កាត់​ប្រទេស មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀត​ណាម ដែល​ជា​ប្រភព​ទឹក និង​កន្លែង​នេសាទ​អាច​ចិញ្ចឹម​មនុស្ស​ជាង​៦០​លាន​នាក់​។​

ប៉ុន្តែ​ប្រទេស​ចិន​បាន​សាង​សង់​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​កាត់​ទន្លេ​មេគង្គ ដែល​អ្នក​បរិស្ថាន​បន្ទោស​ថា ជា​មូល​ហេតុ​ចំបង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ឬ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​សម្រាប់​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ