អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វិស័យហិរញ្ញវត្ថុ៖ បំណុលរបស់ពលរដ្ឋមិនទាន់ជាវិបត្តិ ប៉ុន្តែមានសភាពធ្ងន់ធ្ងរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​អះអាង​ដោយ​ទទួល​ស្គាល់​ពី​ការ​ចូលរួម​ចំណែក​របស់​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​សេដ្ឋកិច្ច​កម្ពុជា។ បច្ចុប្បន្ន​នេះ​ទំហំ​ទឹក​ប្រាក់​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​ទំហំ​ប្រមាណ​ពី​ ២​ទៅ​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ប្រជាពលរដ្ឋ​បាន​ខ្ចី​ពី​ធនាគារ​យក​ទៅ​ប្រើប្រាស់។ ប៉ុន្តែ​កំណើន​នៃ​ការ​ឱ្យ​ខ្ចី​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើល​​ឃើញ​ថា មិន​សមាមាត្រ​ទៅ​នឹង​លទ្ធភាព​សង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អំពាវនាវ​ឱ្យ​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​បង្វែរ​ទិសដៅ​របស់​ខ្លួន​មក​ជា​ទុន​សម្រាប់​អភិវឌ្ឍន៍​ច្រើន​ជាង​ទុន​ប្រាក់​ចំណេញ។ ដោយ​ឡែក​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ជាតិ​ទាំងអស់​ត្រូវ​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​សម្រួច​សកម្មភាព​ផលិត​កម្ម​របស់​ពលរដ្ឋ​ឱ្យ​ត្រូវ​នឹង​ទីផ្សារ​ដើម្បី​អាច​មាន​ចំណូល​ច្រើន​ជាង​បំណុល។

@Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ