ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើរដ្ឋាភិបាលគួរទម្លាក់ពន្ធចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៥
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកជំនាញសេដ្ឋកិច្ចខ្លះ គិតឃើញថា ពេលដែលអត្រាការប្រាក់ ១៨ភាគរយក្នុងមួយឆ្នាំ ត្រូវអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ គឺនឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ច្បាស់ជាប្រាកដ ដួលរលំបះជើង។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកជំនាញ ផ្តល់យោបល់ថា គួរតែមានយន្តការបន្ធូរបន្ថយពន្ធ។ ក៏ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួន យល់ឃើញបែបផ្សេងថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ត្រូវដួលរលំបះជើងពិតមែននោះ ក៏មិនមែនជារឿងអាក្រក់ទាំងអស់នោះដែរ។