ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
កម្ពុជា

ក្រសួង​ការ​បរទេស​ស​ម្តែ​ង​ការ​សោកស្តាយ​​ចំពោះ​​ការ​​មិន​​ផ្តល់​​ទិដ្ឋាការ​របស់​​អាមេរិក​ដល់​មន្ត្រី​កម្ពុជា

media  
អាមេរិកនឹងលែងផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសារ ចូលអាមេរិក RFI

អ្នក​​នាំ​ពាក្យ​​ក្រសួង​​ការ​​បរទេស​​កម្ពុ​ជា​​នៅ​​ថ្ងៃ​​សុក្រ​​នេះ ​​បាន​​ឲ្យ​​ដឹង​​ថា​​ប្រតិកម្ម​​របស់​សហរដ្ឋ​អាមេរិក​ ​មក​លើ​​កម្ពុជា​​គឺ​​ធ្វើ​​ឡើង​​ក្រោម​​ហេតុ​ផល​​នយោបាយ​​។ ​​សេចក្តី​ប្រកាស​របស់​​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​បរទេស​​កម្ពុ​ជា​​ដូច្នេះ​ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​​ពី ​​ក្រសួង​​ការ​បរទេស​​អា​មេ​រិ​ក ​ប្រកាស​​កាលពី​​ថ្ងៃ​​ទី​​៦​​ធ្នូ​​ថា ​​នឹង​​លែង​​ផ្តល់​​ទិដ្ឋាការ​​ទៅ​កាន់​​អាមេរិក​​ដល់​​មន្ត្រី​​រដ្ឋាភិបាល​​កម្ពុជា​​មួយ​​ចំនួន​ ​រួម​នឹង​​ក្រុម​​គ្រួសារ​​របស់​​ពួក​គេ​​ផងដែរ​​។

នៅ​ក្នុង​លិខិត​ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៧​ធ្នូ ​ហើយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៨​ធ្នូ​នេះ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា ​បាន​លើក​យក​ចំណុច​សំខាន់​ៗ​ចំនួន ​៧​មក​និយាយ​។ ​ក្រៅ​ពី​ពាក្យ​ខក​ចិត្ត ​និង​សោកស្តាយ​យ៉ាង​ខ្លាំង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​បាន​ពន្យល់​ថា ​អាមេរិក​ពុំ​បាន​ពិចារណា​លើ​អង្គហេតុ ​និង​អង្គ​ច្បាប់​ជុំវិញ​ការ​វិវឌ្ឍ​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា ​ហើយ​ការ​សម្រេចចិត្ត​គឺ​ធ្វើឡើង​ដោយសារ​ហេតុផល​នយោបាយ​ ដោយ​មាន​ការ​គិតទុក​ជាមុន ​និង​មាន​ស្តង់ដារ​ពីរ​។

បន្ថែម​ពី​នេះ ​សេចក្តី​ថ្លែងការណ៍​រប​ស់​ក្រសួង​ការ​បរទេស​កម្ពុ​ជា ​ក៏​បាន​លើក​ឡើង​ពី​ការ​ផ្ទុយ​នឹង​ស្មារតី​នៃ​ការ​ប្រឹងប្រែង​បន្ត​កិច្ច​ព្រមព្រៀង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រវាង​កម្ពុជា​និង​អាមេរិក ​និង​អះអាង​ថា​វិធាន​ការ​នានា​ប្រឆាំង​នឹង​បុគ្គល ​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​តូច ​ដែល​បំពាន​ច្បាប់​គឺ​ជា​ការ​លើក​កំពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​ការ​ពង្រឹង​នីតិរដ្ឋ​។ ​ផ្ទុយ​ទៅវិញ​ ការ​គាំទ្រ​ណា​មួយ​ដល់​បុគ្គល ​និង​អង្គភាព​ដែល​បំពាន​ច្បាប់​គឺ​មាន​ន័យ​ស្មើនឹង​ការ​សម្លាប់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព​ក្រោម​នីតិរដ្ឋ​នៅ​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​។

សូម​រំលឹក​ថា ​កាល​ពី​ថ្ងៃ​ទី​៦​ធ្នូ​កន្លង​ទៅ ​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក បាន​ប្រកាស​ថា ​នឹង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ​រួម​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផងដែរ ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក ​ក្រោម​ហេតុផល​ថា​ មន្ត្រី​ទាំង​នោះ​បាន​រួម​ចំណែក​បំ​ផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ បន្ថែម​លើ​វិធានការ​នេះ ​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វិល​ស្ថាន​ការណ៍​ទាំង​អស់​ឲ្យ​ដូច​ដើម​ឡើងវិញ​ដែល​ទង្វើ​នេះ​អាច​ឈាន​ទៅរក​ការ​លើកលែង​បម្រាម​ថ្មី​របស់​អាមេរិក​នេះ​វិញ​។

ទោះ​យ៉ាងណា ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុ​ជា​នៅ​ថ្ងៃនេះ ​បាន​ហៅ​ប្រតិកម្ម​របស់​អាមេរិក​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​។​ ក្រសួង​ការ​បរទេស​ក៏បាន​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​ក​ម្ពុ​ជា​ពី​អតីត​កាលដែល​ជួប​ប្រទះ​នូវ​ការ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​ ដោយសារ​ការ​លូក​ដៃ​ពី​បរទេស​។ ​ក្រៅពីនេះ ​ប្រតិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ ​ហាក់ដូច​ជា​ធ្វើ​ឡើង​មិន​មែន​ក្រោម​ហេតុផល​នៃ​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ ​ប្រសិន​បើ​ពិចារណា​លើ​ការ​ប្រព្រឹត្ត​របស់​អាមេរិក​ចំពោះ​ប្រទេស​ផ្សេង​ទៀត​អំពី​បញ្ហា​ប្រជា​ធិបតេយ្យ​និង​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ