អានតួអត្ថបទ
កម្ពុជា

រដ្ឋ​​មន្ត្រី​​​ក្រសួង​​​អប់រំ​​​៖​​«​​នឹង​​មិន​​ឲ្យ​​ករណី​​ច្រលំ​​ឈ្មោះ​​សិស្ស ​​កើត​​ឡើង​​ទៀត​​ទេ​»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ​ហង់ ជួន ​ណា​រ៉ុ​ន ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​យុវ​សិស្ស​ម្នា​ក់នៅ​ខេត្ត​កំពង់ធំ​ដែល​មិន​មាន​ឈ្មោះ​ប្រលង​បាក់​ឌុប ​មិន​មាន​ដំណោះស្រាយ​អ្វី​ក្រៅ​ពី​ឲ្យ​រូប​គេ​រៀន​ត្រួត​ថ្នាក់​នោះ​ទេ​។ ​ការ​បញ្ជាក់​​របស់​លោក​រដ្ឋមន្ត្រី​​ដូច្នេះ ​​ធ្វើ​​ឡើង​នៅ​ក្នុង​ពិធី​ផ្តល់​អាហារូបករណ៍​សហភាព​អឺរ៉ុប​ដល់​និស្សិត​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​សម័យ​ប្រលង​សញ្ញា​បត្រ​​មធ្យមសិក្សា​ទុតិយ​ភូមិ ​ឬ​បាក់​ឌុប ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​សីហា ​កន្លង​ទៅ​នេះ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ ​ចេញ​ពី​ខេត្ត​កំពង់ធំ ​ដោយ​យុវ​សិស្ស​ម្នាក់​ឈ្មោះ ​សុំ រស្មី ​និង​ក្រុម​គ្រួសារ​ធ្វើ​ការ​ទាមទារ​រក​យុត្តិធម៌ ​ដោយសារ​យុវ​សិស្ស​រូប​នេះ ​មិន​មាន​ឈ្មោះ​ប្រលង ​ហើយ​ទី​បំផុត​សិស្ស ​សុំ រស្មី ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រលង​ឡើយ​។ តាម​លោក ​ហង់ ជួន ណា​រ៉ុ​ន ​បញ្ហា​នេះ​មិនមែន​ជា​កំហុស​របស់​នាយក​សាលា​​​​​ទេ ​​ខណៈ​​យុវ​សិស្ស ​បាន​ដូរ​ត្រកូល ​«សំ» ​ទៅ​ជា ​«សុំ» ​ហើយ​ដូរ​ទៅ​រៀន​ថ្នាក់​ផ្សេង ​មាន​​ឈ្មោះ​ពីរ ​ក្នុង​សាលា​តែ​មួយ ​ជា​ហេតុ​​ធ្វើ​ឲ្យ​​ការ​​លុប​​ បាត់​ឈ្មោះ​​ទាំង​ពី​រ​តែម្តង​​។ ​ទោះយ៉ាងណា ​លោក​រដ្ឋមន្ត្រី​សន្យា​ថា​នឹង​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ទៀត​ទេ​។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ moeys/rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ