ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

ក្រសួង​​សាធារណការ​​និង​​ដឹកជញ្ជូន​​ទើប​​ភ្ញាក់​​ពី​​ដំណេក​

media  
ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ RFI/ Nhim Sophal

ក្រុមហ៊ុន​​ដឹកជញ្ជូន​​អ្នក​ដំណើរ​​មួយ​ចំនួន​​បាន​​បញ្ចុះ​តម្លៃ​​ធ្វើ​ដំណើរ​​ស្រប​ទៅ​តាម​​ស្ថានភាព​​ទីផ្សារ​​ប្រេង​ឥន្ធនៈ​ ដែល​​បាន​​ធ្លាក់​​ថ្លៃ​​ច្រើន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​ការ​បញ្ចុះ​​តម្លៃ​​នេះ​ បាន​ធ្វើ​​ឡើង​​មុន​​ការ​ចេញ​​​សេចក្តី​អំពាវនាវ​​របស់​​ក្រសួង​​សាធារណការ​​កាល​ពី​​ដំណាច់​​ខែ​មករា​ ដែល​​ស្នើ​​ឲ្យ​​ក្រុមហ៊ុន​​ដឹក​​អ្នក​ដំណើរ​​ចុះ​ថ្លៃ​​សេវាកម្ម​​របស់​ខ្លួន​។ សេចក្តី​អំពាវនាវ​​នេះ​​រង​​ការ​​សាទរ​​ផង​​ចំអក​​ផង​​ពី​​សាធារណជន​។​

ក្រសួង​សាធារណ​ការទទូច​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ពិចារណា​កំណត់​តម្លៃ​ជិះ​រថយន្ត​ឲ្យ​បាន​ទាប​ជាង​មុន សមស្រប​ទៅតាម​តម្លៃ​ប្រេងឥន្ធនៈ អាចជា​ការជួយ​សម្រាល
បន្ទុក​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប។

នៅក្នុង​លិខិត​អំពាវនាវ​មួយ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃទី៣០ មករា ហើយ​ទើបតែ​ធ្លាយ​ដល់​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អគ្គនាយក​ដឹកជញ្ជូន​ស្តីទី​លោកឥ​ម នីថា​រ៉ា បាន​សរសេរ​រៀបរាប់​ពី​ការមើលឃើញ​ដូច            សាធារណៈជន​ដែរ​ថា មួយរយៈ​កន្លងទៅនេះ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង​មុន​គឺ​ពី ៥២០០រៀល មក​ត្រឹម៣៦០០រៀល​ក្នុង​មួយ​លី​ត្រ។

អ្នកប្រចាំការ​ផ្នែក​លក់​សំបុត្រ​រថយន្ត​ដឹក​អ្នកដំណើរ​កំពត​អ៊ិ​ច​ប្រេ​ស អ្នកនាង វុត្ថា ប្រាប់​វិទ្យុ​RFI
ថា​នៅ​មិនទាន់​បានទទួល​ការជូនដំណឹង​ទេ តែ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នេះ​មិនបាន​ប្រែប្រួល​តម្លៃ​សំបុត្រ​ឡើយ​នៅពេលដែល​សាំង​ឡើងថ្លៃ ដូច្នេះ​ពេល​សាំង​ចុះថ្លៃ​ក៏​តម្លៃ​ធ្វើដំណើរ​ក្រុមហ៊ុន​មិន​ប្រែប្រួល​ដែរ​គឺ​ថ្លៃ៦ដុល្លារ​ថេរ​ជា​យូរ​មកហើយ​សម្រាប់​ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ    កំពត។

លោកប៉ាង ម៉ា​រី​ន មេការ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​រថយន្តក្រុង​ឈ្មោះ រិ​ទ្ធិ មុនី ក៏បាន​ប្រាប់​ដែរ​ថា​ក្រុមហ៊ុន​របស់លោក​បា​នប​ញ្ចុះ​តម្លៃ​ជាក់ស្តែង​ទៅតាម​តម្លៃ​ប្រេងសាំង​រួចហើយ បើ​ទោះណាជា​មិនទាន់​ដឹង​ពី​លិខិត​អំពាវនាវ​របស់​ក្រសួង​សាធារណការ​ក៏ដោយ។ ការចុះ​ថ្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តាញ​ផ្លូវ​រត់​ទូទាំងប្រទេស ជាក់ស្តែង​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ក្រុមហ៊ុន​នេះ បាន​ចុះថ្លៃ​ពី៣ម៉ឺន​រៀល ទៅ២ម៉ឺន​រៀល។

ដោយឡែក អង្គការ​សង្គម​ស៊ីវិល​បាន​ចំអក​ផង អបអរ​ផង​ថា ការចេញលិខិត​អំពាវនាវ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ហាក់ដូចជា​យឺតយ៉ាវ ខណៈដែល​ប្រេងឥន្ធនៈ​បាន​ចុះថ្លៃ​ជាង​មួយខែ​ទៅហើយ។ ក៏ប៉ុន្តែ​មិន​ថ្វី​ទេ ការអំពាវនាវ​របស់​ក្រសួង​សាធារណការ​នៅពេលនេះ ក៏​ចំ​ពេលដែល​ទីផ្សារ​ប្រេងឥន្ធនៈ​កំពុងស្ថិត​ក្នុងស្ថានភាព​ចុះថ្លៃ​នៅឡើយ។ គេ​នៅ​មិនទាន់​ដឹងថា​សេចក្តីអំពាវនាវ​នេះ​មាន​ប្រសិទ្ធភាព​ជាទូទៅ​ឬ​យ៉ាងណា​នោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ