ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT
កម្ពុជា

រដ្ឋាភិបាល​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មីៗ ថែម​ទៀត​កើន​ទ្បើង​ដល់​៥១

media រូបភាព​តំណាង៖ ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ខេត្តកោះកុង Environnement

រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​បរិស្ថាន​ជា​សេនាធិការ​បាន​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មីៗ​ទៀត ធ្វើ​ឲ្យ​ចំនួន​តំបន់​ការពារ​ធម្មជាតិ​បាន​កើន​ឡើង ដល់​ប្រមាណ​៥១​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ខាង​ផ្នែក​ធនធាន​ធម្មជាតិ​បញ្ជាក់​ថា តំបន់​ការពារ​ធម្មជាតិ​ខ្លះ មាន​ចំណាត់​ការ​ការពារ តែ​មិន​អាច​ធ្វើ​បាន ដោយ​សារ​ការ​បំផ្លាញ​នៅ​តែ​មាន។

លោក យិន គិមស៊ាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ​ថា រដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​បរិស្ថាន​បាន​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មីៗ ថែម​ទៀត​កើន​ទ្បើង​ដល់​៥១ តំបន់​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ស្ថិត​នៅ​ភាគ​ឦសាន្ត ភាគ​ឧត្តរ និង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ក្នុង​ឱកាស​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៧ ថា​តំបន់​ទាំង​៥១​នោះ បាន​គ្រប​ដណ្តប់ លើ​ផ្ទៃ​​ដី​ប្រមាណ​៧,៥​លាន​ហិកតា ស្មើ​នឹង ៤១​ភាគ​រយ​នៃ​ផ្ទៃ​ដី​ទូទាំង​ប្រទេស។

តាម​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា តំបន់​ការពារ ដែល​គ្រប់​ដណ្តប់​ប្រមាណ​៤១​ភាគ​រយ​នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​លើ​ពិភព​លោក ដែល​មាន​តំបន់​ការពារ​ធម្មជាតិ។​ នៅ​ក្នុង​តំបន់​អាស៊ី មាន​ប្រទេស​ប៊ូតាន​មួយ​ដែរ ​ដែល​មាន​ផ្ទៃ​ដី​តំបន់​ការពារ​ធម្មជាតិ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ខែ​មិថុនា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​លិខិត​គាំទ្រ និង​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ «ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់​គ្រង​តំបន់​ការពារ​ធម្មជាតិ​(២០១៧-២០៣១)»។ លោក​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា តំបន់​ការពារ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិរក្ស​ជីវៈ​ចម្រុះ សំដៅ​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

លោក ស៊ឹង សែនករុណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ធនធាន​ធម្មជាតិ​របស់​សមាគម​អាដហុក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ​ថា​ ជាក់​ស្តែង​ចំណាត់​ការ​ការពារ​តំបន់​ការពារ​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់ មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ ព្រោះ​ការ​កាប់​បំផ្លាញ​នៅ​តែ​បន្ត​កើត​មាន​ដដែល​នៅ​ក្នុង​តំបន់​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ធនធាន​ធម្មជាតិ​របស់​សមាគម​អាដហុក​បន្ថែម​ទៀត​ថា​ការ​ចេញ​សារ​លិខិត ឬ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កន្លង​មក​ហាក់​ដូច​ជា​មិន​មែន​ជា​ប្រព័ន្ធ​នោះ​ទេ ព្រោះ​អ្នក ដែល​អនុវត្ត​មិន​បាន​ធ្វើ​តាម។ លោក​បញ្ជាក់​ថា ការ​ចេញ​សេចក្តី​ប្រកាស​កន្លង​មក​ហាក់​ដូច​ជា​ការ​ចេញ​ឯកសារ​តែ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ការ​ចាត់​ចែង​ឲ្យ​បាន​ត្រឹម​ត្រូវ ទាំង​ធនធាន​មនុស្ស និង​ថវិកា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ