ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
កម្ពុជា

ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធានការណ៍​ជន​ដែល​ចោទ គជប ថា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បរទេស

media  
លោកខៀវ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ RFI

ក្រសួង​មហាផ្ទៃ អះអាង​ថា នឹង​ចាត់​វិធាន​ការ​ស្វែង​រក​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ដែល​ចោទ​គជប ជា​ស្ថាប័ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស ទាក់​ទង​នឹង​ការ​ចេញ​ចំនួន​បណ្តោះ​អាសន្ន នៃ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ដើម​ខែ នេះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា គជប ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ជា​មុន​សិន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក បាន​ឃើញ​លិខិត​ចំហ​របស់​គជប ដែល​បាន​អំពាវនាវ​ស្ថាប័ន​ពាក់​ព័ន្ធ​ស្វែង​រក​ជន​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន បង្កាច់​បង្ខូច​ស្ថាប័ន​របស់​ខ្លួន។ លោក ខៀវ សុភ័គ ថា ក្រសួង​មិន​អាច​ចាត់​វិធានការណ៍​ណា​មួយ​លើ​ជន ឬ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម វាយ​ប្រហារ​លើ​គជប នោះ​ឡើយ លុះ​ត្រា​តែ​គជប ដាក់​ពាក្យ​បណ្តឹង​មក​ក្រសួង។ ហើយ​បន្ទាប់​បាន​ពី​ទទួល​បាន​បណ្តឹង​ពី​គជប ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការណ៏​ភ្លាមៗ តាម​រយៈ​ការ​កសាង​សំណុំ​រឿង រួច​បញ្ជូន​ទៅ​កាន់​តុលាការ។ ចំពោះ​ជន​ឬ​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម បង្កាច់​បង្ខូច​គជប អាច​នឹង​ប្រឈម​មុខ​នឹង​បទ​ល្មើស​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ នេះ​បើ​តាម​លោក ខៀវ សុភ័គ។

តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ក្រសួង​មិន​ទាន់​បាន​ទទួល​បណ្តឹង​ពី​គជប នៅ​ឡើយ​ទេ។
 
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បញ្ជាក់​ថា​នឹង​លើក​យក​ករណី​នេះ​ប្រាប់​សមាជិក គ.ជ.ប ទាំង ៩​រូប​ឲ្យ ដើម្បី​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង ឬ​មិន​ប្ដឹង។
 
ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គជប​បាន​សរសេរ​លិខិត​ចំហ ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់ និង​បង្រ្កាប​ជុំវិញ ការ​លើក​ឡើង​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន ដូចជា KH Khmer និង Real News ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​ស្ថាប័ន​ជំនាញ​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស។ ជា​ព័ត៌មាន ដែល​ត្រូវ គជប ចាត់​ទុក​ថា​មាន​ចរិត ញុះញង់ បង្កាច់​បង្ខូច​ឈ្មោះ​របស់​ស្ថាប័ន។  
 
ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រួម​ទាំង​គណបក្ស​នយោបាយ ចាត់​ទុក​ថា​មាន​ភាព​ល្អ​ប្រសើរ​ច្រើន បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ រាប់​តាំង​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ