ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
general

ក្រសួង​មហា​ផ្ទៃ​រំលឹក​ជា​ថ្មី ឲ្យ​អង្គការ​សង្គម​ស៊ីវិល បំពេញ​កាតព្វកិច្ច​តាម​ច្បាប់

media ក្រសួងមហាផ្ទៃកម្ពុជា @RFI

ក្រសួង​មហា​ផ្ទៃ បាន​រំលឹក​ជា​ថ្មី​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បំពេញ​កាតព្វកិច្ច​តាម​ការ​កំណត់​ដោយ​ច្បាប់​កម្ពុជា។ ចាប់​តាំង​ពី​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​កក្កដា ឆ្នាំ​២០១៥​មក មាន​តែ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៦៤៨​ប៉ុណ្ណោះ ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ខណៈ​ដែល​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ​ទៀត នៅ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​នៅ​ឡើយ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ បាន​បង្គាប់​ឲ្យ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ អំពី​ព័ត៌មាន​រាល់​គណនី​ធនាគារ ដែល​ខ្លួន​កំពុង​ប្រតិបត្តិការ ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច ស្រប​តាម​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​បាន​មុន​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ជា​កំណត់។ សេចក្តី​ជូន​ដំណឹង​នេះ ក៏​បាន​កំណត់​ឲ្យ​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទាំង​អស់ ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថាប័ន​របស់​ខ្លួន ក្នុង​ករណី​មាន​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ឬ​ការ​ផ្លាស់​ប្តូរ​ទី​ស្នាក់​ការ ឬ​ការ​ផ្លាស់​ប្តូរ​តំណែង​ប្រធាន​ឬ​នាយក​ប្រតិបត្តិ ​ឬ​ការ​ប្រែ​ប្រួល​ព័ត៌មាន​គណនី​ធនាគារ​ណា​មួយ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​យ៉ាង​យូរ។

គួរ​ជំរាប​ជូន​ថា ចាប់​តាំង​ពី​ច្បាប់ ស្តី​ពី សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​មក មាន​តែ​មាន​តែ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៦៤៨​ប៉ុណ្ណោះ ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ខណៈ​ដែល​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ​ទៀត នៅ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​នៅ​ឡើយ។

សេច​ក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ក៏​បាន​បង្គាប់​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ផ្ញើ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ​របស់​ខ្លួន និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​តាម​មាត្រា​២៥ នៃ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​បាន​មុន​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ ២០១៨​ផង​ដែរ។ ក្នុង​ករណី ដែល​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​មួយ ខក​ខាន​មិន​បាន​បំពេញ​លក្ខខណ្ឌ​ខាង​លើ ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ