ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

ក្រសួង​ព័ត៌មាន​ប្រកាស​ឈប់​ផ្តល់​បណ្ណ​យក​ព័តមាន ដល់​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​និង​កាសែត The Cambodia Daily

media  
កាសែត @សហការី

ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី ០៥ តុលា​នេះ បាន​ប្រកាស​ឈប់​ផ្តល់​បណ្ណ​សារព័ត៌មាន​ដល់​បុគ្គលិក ឬ​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី និង​កាសែត The Cambodia Daily ទៀត​ហើយ។ មូល​ហេតុ គឺ​ដោយ​សារ​តែ​អង្គភាព​សារព័ត៌មាន​ទាំង​ពីរ បាន​ប្រកាស​ឈប់​ដំណើរ​ការ និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ជា​ឯកតោ​ភាគី។

ស្ថានភាព​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី និង​កាសែត The Cambodia Daily នៅ​ពេល​នេះ បាន​វិវត្តន៍​មក​ដល់​ផ្លូវ​ទាល់​មែន​ទែន​ហើយ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ប្រកាស​ឈប់​ផ្តល់​បណ្ណ​សារព័ត៌មាន​ដល់​បុគ្គលិក ឬ​អ្នក​រាយការណ៍​ព័ត៌មាន​ដែល​បម្រើ​ការងារ​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំង​ពីរ​ខាង​លើ​នេះ។ ក្រសួង​ព័ត៌មាន បាន​លើក​ហេតុ​ផល​ថា ការ​បញ្ឈប់​ការ​ផ្តល់​បណ្ណសារ​ព័ត៌មាន ដែល​ជា​បណ្ណ​ផ្លូវ​ការ​សម្រាប់​បើក​ផ្លូវ​ឲ្យ​អ្នក​កាសែត​កម្ពុជា ចុះ​យក​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ដោយ​សារ​តែ​អង្គភាព​សារព័ត៌មាន​ទាំង​ពីរ​ខាង​លើ បាន​ប្រកាស​ឈប់​ដំណើរ​ការ និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​ឯក​តោ​ភាគី កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី ០៥ តុលា ឆ្នាំ ២០១៧​នេះ។

កាសែត The Cambodia Daily បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ៤ កញ្ញា បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ទារ​ប្រាក់​ពន្ធ ៦​លាន​៣​សែន ដុល្លារ​អាមេរិក បន្ទាប់​ពី​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​២៤​ឆ្នាំ។ ចំណែក​វិទ្យុ​អាស៊ី​សេរី បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ១២ កញ្ញា ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បង្ក្រាប​មក​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឥត​ស្រាក​ស្រាន្ត ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​បន្ត​តាម​រយៈ​វិទ្យុ FM និង​បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌​មាន​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ ភ្លាមៗ​នោះ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ថា វិទ្យុ​អាស៊ី​សេរី​មិន​គួរ​សម្រេច​ចិត្ត​លឿន​ពេក​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​នោះ​ទេ។ ប៉ុន្តែ តាម​រយៈ​លិខិត​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា បាន​បង្ហាញ​ថា «វិទ្យុ RFA និង វិទ្យុ VOA នៅ​ពុំ​ទាន់​បាន​ចុះ​បញ្ជី​ការិយាល័យ​តំណាង​ស្រប​ច្បាប់ នៅ​ក្រសួង​ព័ត៌មាន​នៅ​ឡើយ​ទេ។

ការ​បិទ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី កាសែត The Cambodia Daily រួម​ទាំង ស្ថាប័ន​វិទ្យុ​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ VOA និង​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ការ​បង្រ្កាប​ទៅ​លើ​សម្លេង​អ្នក​រិះគន់ នៅ​មុន​ការ​បោះ​ឆ្នោត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ