ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន៖ មិន​មាន​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​វីអូអេ និង​អាស៊ី​សេរី​ទេ

media  
លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន RFI/Leang Delux

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ នេះ បាន​ធ្វើ​សិន្និសីទ​កាសែត​ ដើម្បី​ស្រាយ​បំភ្លឺ​អំពី​រឿង​រ៉ាវ​ទាក់​ទង​ការ​បិទ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​រាប់​នៅ​ទីស្ដី​ការ​ក្រសួង​ព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ លើក​ឡើង​ថា រដ្ឋាភិបាល​មិន​មាន​បំណង​បិទ​ការ​ផ្សាយ​វិទ្យុ​ដែល​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិកកាំង​ឡើយ។ លោក​ថា រដ្ឋាភិបាល​បិទ​តែ​ស្ថានីយ៍​វិទ្យុ​ណា​ដែល​បំពាន​ច្បាប់​ប៉ុណ្ណោះ។ ​ ​

ជា​ការ​ឆ្លើយ​តប​ភ្លាមៗ លោក​ ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ទាំង​នោះ ដោយ​លោក​ថា ការ​ផ្សព្វ​ផ្សាយ​នោះ​គឺ​ជា​ការ​យល់​ច្រលំ និង​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ។ បើ​តាម​លោក​រដ្ឋមន្ដ្រី ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ត្រូវ​បិទ​នោះ គឺ​ដោយ​សារ​តែ​ពួក​គេ​រំលោភ​លើ​កិច្ច​សន្យា​របស់​ខ្លួន។ លោក​ថា នៅ​ពេល​បើក​ស្ថានីយ៍​វិទ្យុ ម្ចាស់​ស្ថានីយ៍​ទាំង​អស់​សុទ្ធ​តែ​បាន​សន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​ថា នៅ​ពេល​មាន​ការ​លក់​ម៉ោង​ផ្សាយ​ទៅ​វិទ្យុ​ណា​មួយ ពួក​គេ​ត្រូវ​ឆ្លង​ជាមួយ​ក្រសួង​ព័ត៌មាន​ជា​មុន។ រដ្ឋមន្ដ្រី​រូប​នេះ​អះ​អាង​ថា វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ច្បាប់ មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ឡើយ។ ​

ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក ​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​ទៅ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក និង​ វិទ្យុ​អាស៊ី​សេរី កាល​ពី​ម្សិល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បិទ​មិន​ផ្សាយ​តែ​ម្ដង។ ក្រោយ​មក​មាន​ការ​​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ស្ថានីយ៍​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី។

លោក រដ្ឋមន្ដ្រី ក៏​បាន​បញ្ជាក់​ដែរ​ថា ទាំង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី នៅ​តែ​មាន​សិទ្ធិ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ដូច​ធម្មតា​ដដែល។

ហើយ​លោក​រដ្ឋមន្ដ្រី​ក៏​ពន្លយ​ពាក្យ​ប្រាប់​ដែរ​ថា ស្ថានីយ៍​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ទាំង​នោះ អាច​ប្រឈម​មុខ​នឹង​ច្បាប់​ទាក់​ទង​នឹង​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត និង​រំលោភ​លើ​កិច្ច​សន្យា។ តែ​លោក​ថា លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​អ្នក​ច្បាប់​របស់​លោក​ជា​មុន​សិន​ថា​តើ​គួរ​បញ្ជូន​ស្ថានីយ៍​វិទ្យុ​ទាំង​នោះ​ទៅ​តុលាការ​ឬ​អត់។ ​​

សូម​បញ្ជាក់​ថា ព័ត៌មាន​នៃ​ការ​បិទ​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរៈ​ភាសា​ សំដៅ​រិះ​គន់​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI កាសែត the Cambodia daily និង​វិទ្យុ​ដែល​លក់​ម៉ោង​ផ្សាយ​ជូន​វិទ្យុ​វីអូអេ និង​អាស៊ី​សេរី។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ