ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើពហិការសង្កេតការណ៍បោះឆ្នោតរបស់ភាគីសង្គមស៊ីវិល នឹងជះឥទ្ធិពលដល់ការបោះឆ្នោតជាតិ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣២
អង្គការសង្គមស៊ីវិលធំៗចំនួនពីរ បានប្រកាសធ្វើពហិការមិនដាក់អ្នកសង្កេតការណ៍ចូលរួមឃ្លាំមើលការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើង នៅខែកក្កដាខាងមុខនេះទេ ដោយសារតែអវត្តមានបក្សប្រឆាំង និងបន្ទប់ស្ថានការណ៍។ ការសម្រេចចិត្តនោះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីការបិទការចុះបញ្ជីឈ្មោះគណបក្សនយោបាយ កាលពីថ្ងៃទី ១៤ ឧសភា។ តើការធ្វើពហិការជាលើកដំបូងរបស់អង្គការសង្គមស៊ីវិលធំៗទាំងពីរ ចាប់តាំងពីឆ្នាំ១៩៩៨ មកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់រូបភាពនៃការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះដែរឬទេ?