លោក ខៀវ សុភ័គ៖ ការបង្កើនកម្លាំងការពារបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកគឺដើម្បីទប់ស្កាត់ លោក សម រង្ស៊ី
នៅក្នុងឱកាសនៃពិធីបុណ្យធំៗ គឺបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងចម្រុះ ចំនួនជិត២ម៉ឺននាក់ ខណៈបុណ្យអុំទូកឆ្នាំទៅ រដ្ឋាភិបាលបានដាក់កម្លាំងការពារតែប្រមាណ ១៣ ០០០នាក់។ ក្នុងចំណោមកងកម្លាំងចំរុះទាំងនេះ ត្រូវបានចែកចេញជាកម្លាំងប្រចាំការតាមគោលដៅសំខាន់ៗ កម្លាំងចល័ត ដែលមានឯកសណ្ឋាន និងមានបំពាក់អាវុធផងដែរ។ ការត្រៀមពង្រាយកម្លាំង ចំហរ និងសម្ងាត់ដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ ត្រូវបាន លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា គឺដើម្បីទប់ស្កាត់ការគម្រាមកំហែងសន្តិសុខជាតិ ដែលមានជាប់ទាក់ទងទៅនឹងការគ្រោងចូលមកអុកឡុករបស់លោក សម រង្ស៊ី និងអ្នកគាំទ្រ ចំថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩នេះ។
ចុះផ្សាយនៅថ្ងៃ៖
សូមស្តាប់ប្រសាសន៍ លោក ខៀវ សុភ័គ៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ