អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ខៀវ សុភ័គ៖ ការ​បង្កើន​កម្លាំង​ការពារ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​អុំទូក​គឺ​ដើម្បី​ទប់​ស្កាត់​ លោក សម រង្ស៊ី​

នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ធំៗ គឺ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ខាង​មុខ​នេះ រដ្ឋា​ភិបាល​កម្ពុជា នឹង​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ ចំនួន​ជិត​២ម៉ឺន​នាក់ ខណៈ​បុណ្យ​អុំទូក​ឆ្នាំ​ទៅ រដ្ឋា​ភិបាល​បាន​ដាក់​កម្លាំង​ការពារ​តែ​ប្រមាណ ១៣ ០០០​នាក់​។ ក្នុង​ចំណោម​កង​កម្លាំង​ចំរុះ​ទាំង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​កម្លាំង​ប្រចាំ​ការ​តាម​គោល​ដៅ​សំខាន់ៗ កម្លាំង​ចល័ត ដែល​មាន​ឯក​សណ្ឋាន និង​មាន​បំពាក់​អាវុធ​ផង​ដែរ​។ ការ​ត្រៀម​ពង្រាយ​កម្លាំង ចំហរ និង​សម្ងាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ ត្រូវ​បាន លោក ខៀវ សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លើក​ឡើង​ថា គឺដើម្បី​ទប់​ស្កាត់​ការ​គម្រាម​កំហែង​សន្តិ​សុខ​ជាតិ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​គ្រោង​ចូល​មក​អុក​ឡុក​របស់​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩​នេះ។ 

កងកម្លាំងនគរបាលក្នុងក្រុងភ្នំពេញ (រូបភាពឯកសារ)
កងកម្លាំងនគរបាលក្នុងក្រុងភ្នំពេញ (រូបភាពឯកសារ) @REUTERS
ផ្សាយពាណិជ្ជកម្ម
01:17

សូមស្តាប់ប្រសាសន៍ លោក ខៀវ សុភ័គ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ