អានតួអត្ថបទ
កម្ពុជា

លុបឈ្មោះអង្គការ​​​មាតា​ធម្មជាតិ៖ ក្រសួង​ថា​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ស្ថាបនិក​អង្គការ

ក្រសួង​មហាផ្ទៃ​ សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​ឈ្មោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល របស់​ក្រសួង​។ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នា​រសៀលនេះ​ថា ការ​សម្រេច​របស់​ក្រសួង​នេះ គឺ​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។

លោក Alex Gonzalez-Davidson សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ផ្សាយពាណិជ្ជកម្ម

លោក ប៉ុល លឹម បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​សំណើ​សុំ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ ពី​ស្ថាបនិក​នៃ​អង្គការ​នេះ​ក្រោម​ហេតុផល​ចំនួន​២៖ ទី​១ ស្ថាបនិក​អង្គការ​អះអាង​ថា ខ្លួន​លែង​បាន​ទទួល​ជំនួយ​ដើម្បី​បន្ត​ដំណើរការ, ទី​២ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​បាន​ប្រាប់​ក្រសួង​ថា មាន​ការ​យក​ឈ្មោះ​អង្គការ​ខ្លួន​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​។ លោក ប៉ុល លឹម មិន​បញ្ជាក់​អំពី​ឈ្មោះ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ដាក់​សំណើ​ទៅ​ក្រសួង​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា អង្គការ​មាតា​ធម្មជាតិ​មាន​ស្ថាបនិក​ចំនួន​៤​រូប ក្នុង​នោះ​២​រូប​ជា​ព្រះ​សង្ឃ​។ លោក Alex Gonzalez Davidson ជា​សហស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​​ថា លោក​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​លុប​អង្គការ​មាតា​ធម្មជាតិ​ទេ​។

បើ​ទោះ​បី​ជា​លែង​មាន​វត្តមាន​អង្គការ​មាតា​ធម្មជាតិ​ក្នុង​បញ្ជី​ក្រសួង​មហាផ្ទៃ​ទៀត​ក៏​ដោយ លោក Alex បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សកម្មជន​របស់​ខ្លួន នឹង​បន្ត​ការងារ​ការពារ​បរិស្ថាន​ផុសផុល​ដូច​ដើម ក្រោម​រូបភាព​ជា​ចលនា​យុវជន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ