អានតួអត្ថបទ
កម្ពុជា

សកម្មជន​មាតា​ធម្មតា​ជាតិ​បី​នាក់​ត្រូវ​ដោះលែង​ប៉ុន្តែ​តុលាការ​បង្គាប់​ឲ្យ​សង់​សំណង​១០០​លាន​រៀល

នៅ​ទី​បំផុត តុលាការ​ខេត្ត​កោះកុង នៅថ្ងៃ​ទី​ ១ កក្កដា​នេះ​ បាន​សម្រេច​ដោះ​លែង​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន​បី​នាក់​ដោយ​បង្គាប់​ឲ្យ​សង​សំណង​ខូច​ខាត​រួម​គ្នា​ចំនួន​១០០​លាន​រៀល​ ទៅ​ក្រុមហ៊ុនឯកជន មួយ​ដែល​ប្ដឹង​ពួក​គេ​ពី​បទ ​ផ្តើម​គំនិត​គំរាម​កំហែង​ ថា​នឹង​ធ្វើ​អោយ​ខូច​ខាត​ដោយ​ភ្ជាប់​នៅ​បញ្ជា​អ្វី​មួយ​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ។ ការ​ដោះលែង​សកម្មជន​ទាំង​បី​រួម​មាន៖ លោក ទ្រី សុវិគា សាន់ ម៉ាឡា និងលោក ស៊ីម សំណាង បន្ទាប់​ពី​ពួក​គេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​ ១០ខែ ១៥ថ្ងៃ។ ហើយ​ទោស​ដែល​នៅ​សល់​នឹង​ត្រូវ​ព្យួរ។

តុលាការ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី​ ១ ​កក្កដា​នេះ ​បានស​ម្រេច​ដោះលែ​ង​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន​បី​នាក់​ដោយ​បង្គាប់​ឲ្យ​សងសំណងខូចខាតរួមគ្នាចំនួន១០០លានរៀល
តុលាការ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី​ ១ ​កក្កដា​នេះ ​បានស​ម្រេច​ដោះលែ​ង​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន​បី​នាក់​ដោយ​បង្គាប់​ឲ្យ​សងសំណងខូចខាតរួមគ្នាចំនួន១០០លានរៀល
ផ្សាយពាណិជ្ជកម្ម

លោក អ៊ិន គង់ចិត្រ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង ដែល​បាន​តាម​ដាន​ដំណើរ​រឿង​ក្ដី​នេះ ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​ដោះលែង សកម្មជន​ទាំង​បី​រួម​មាន៖ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង បន្ទាប់​ពី​តុលាការ​ខេត្ត​កោះកុង​បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី​ ២៧មិថុនា។​

ផ្ទុយ​ពី​ការ​ស្វាគមន៍ លោក អ៊ិន គង់ចិត្រ បាន​រិះគន់​ចំពោះ​ការ​បង្គាប់​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​សកម្មជន​ទាំង​បី​បង់​ប្រាក់​រហូត​ដល់​ទៅ​ ១០០លានរៀល ផ្ទុយ​ពី​មាត្រា​ ៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ កំណត់​ដាក់​ការ​ពិន័យ​ត្រឹម​កម្រិត​តែ​ ២លានរៀល​តែ​ប៉ុណ្ណោះ។

លោក​ចាត់​ទុកថា សំណង​នេះ​ជា​ការ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ដល់​ពួក​គេ​ទាំង​បី​ ព្រោះ​តុលាការ​ដឹង​ហើយ​ថា ពួកគេ​ជា​ជន​ក្រីក្រ ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​មាតា​ធម្មជាតិ​ដោយ​គ្មាន​ប្រាក់​ខែ ហើយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ក៏​គ្មាន​លទ្ធភាព​ឯណា​រក​ប្រាក់​ដ៏​ច្រើន​បែប​នេះដែរ។ ម្យ៉ាង​ទៀត​ក្រុមហ៊ុន ឯកជន​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់​ពី​រដ្ឋាភិបាល​នោះ​ក៏​គ្មាន​ទទួល​រង​ការ​ខូច​ខាត​អ្វី​ដែរ​ ព្រោះ​ពួក​គេ​គ្រាន់​តែ​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​ធម្មតា​ប៉ុណ្ណោះ។ ប្រឈម​បញ្ហា​នេះ​ មេធាវី​សកម្មជន​ទាំង​បី​គ្រោង​នឹង​ប្ដឹង​បន្ត​ទៅ​កាន់​ឧទ្ទរណ៍​ ដើម្បី​ទម្លាក់​ចោល​សំណង​ ១០០លាន​រៀល​នេះ។

ពាក់ព័ន្ធ​សំណុំ​រឿង លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ដែល​ជា​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​វិញ​ត្រូវ​បាន​ទុក​មួយ​ឡែក​សិន ព្រោះ​តុលាការ​បាន​បំបែក​សំណុំ​រឿង​របស់​ពួក​គេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ដើម​ឡើយ​សំណុំ​រឿង​អាឡិច​និង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​ត្រូវ​បាន​តុលាការ​ដាក់បញ្ចូល​គ្នា​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​តាម​រយៈការចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​បូម​ ខ្សាច់​ដែល​ត្រូវបាន​ចោទថា ជា​ការ​បូម​ខ្សាច់​ខុស​ច្បាប់​ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ