អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថា​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត បើ​មិន​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ស្រីមូរ សុខហួរ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ពី​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​ថា ប្រសិន​បើ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ត្រូវ​បាន​ដោះ​លែង​ទេ នោះ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដែល​មិន​សេរី និង​យុត្តិធម៌​នា​ពេល​ខាង​មុខ​បាន​ទេ។ ចំណែក​អ្នក​ជំនាញ​លើ​ការ​បោះ​ឆ្នោត និង​អ្នក​វិភាគ​សង្គម មើល​ឃើញ​ថា​វត្តមាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ចាំ​បាច់​ណាស់​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ គណបក្ស​កាន់​អំណាច​វិញ​បញ្ជាក់​ថា​បើ​បក្ស​ប្រឆាំង​មិន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត នោះ​មិន​មាន​ន័យ​ថា​កម្ពុជា​គ្មាន​សេរី​ពហុបក្ស​នោះ​ទេ។

លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្តល់​កិច្ច​សម្ភាស​នៅ​មុខ​​ពន្ធនាគារ​​ត្រពាំង​​ផ្លុង​ ខេត្ត​​ត្បូង​​ឃ្មុំ​
លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្តល់​កិច្ច​សម្ភាស​នៅ​មុខ​​ពន្ធនាគារ​​ត្រពាំង​​ផ្លុង​ ខេត្ត​​ត្បូង​​ឃ្មុំ​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ